Khmer Solar Date
Khmer Lunar Date

Monday, October 31, 2011

ប្រកួតមិត្តភាពក៏ចាញ់​ដែរ

ក្រុម​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​២៣​ឆ្នាំ​ចាញ់​ក្រុម ជម្រើស​ជាតិ នេប៉ាល់ ០-១ នា​​ល្ងាច​ ថ្ងៃ​សុក្រ ​នៅ​ក្នុង​​ការ​ប្រកួត​មិត្ត​ភាព​កម្ដៅ​សាច់​ដុំ​​មុន​ដំណើរ​ ឆ្ពោះ​ទៅ​កាន់​កីឡា​ស៊ីហ្គេម ​នា​ថ្ងៃ​ទី ៩ វិច្ឆិកា ខាង​មុខ។
គ្រាប់​បាល់​មួយគ្រាប់ របស់ នេប៉ាល់​ គឺ​ជា​ការ​តែត របស់ កីឡាករ Santhosh Shahukhala ​ពាក់​អាវ​លេខ៩​ បន្ទាប់​ពី​​ទទួល​បាល់​ជ្រុង​ចេញ​ពី​មិត្ត​រួម​ក្រុម​នៅ​​​នា​ទី​ទី ៨៥។ព័ត៌មាន​បន្ថែមនៅ​ក្នុង​sabay កម្ពុជា​ចាញ់​បាត់​ហើយល្ងាច​នេះ...
លទ្ធផលកម្ពុជា0-១នេប៉ាល់

Thursday, October 27, 2011

បាល់ទាត់​មិត្ត​ភាព

បាល់ទាត់​ក្រុម​ជម្រើស​ជាតិ​ក្រោម​អាយុ​២៣​ឆ្នាំ​ប្រកួត​ជាមួយ​ក្រុម​នេប៉ាល់
សូម​រង​ចាំ​តាមដាន​ទស្សនា​ទាំង​អស់​គ្នា​នៅ​ពហុ​កីឡាដ្ឋាន​ជាតិ​អូឡាំពិក​កម្ពុជា រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា​។ ការ​ប្រកួត​ចាប់​ផ្តើម​ពី​ម៉ោង​៦​:00ល្ងាច។ តើ​ក្រុម​កម្ពុជា​អាច​យក​ជ័យ​ជម្នះ​លើ​នេប៉ាល់​បាន​អត់​???

Monday, October 17, 2011

មីយ៉ាន់ម៉ា​លើកពាន​

ក្រុម​​បាល់​ទាត់​យុវជន​​អាយុ​ក្រោម​២១​ឆ្នាំ មីយ៉ាន់ម៉ា បាន​បើក​​កំណត់​ត្រា​ជើង​ឯក​​ដំបូង​របស់​ខ្លួន​​ក្នុង​​ព្រឹត្តិការណ៍​ BIDC Cup​ ដោយ​ជោគជ័យ​ ក្រោយ​យក​ឈ្នះ​​យ៉ាង​ត្រដាបត្រដួស​២-១​​​លើ​ក្រុម​ ថៃ​ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​​។ ១-១​នៅក្នុង​ការ​ប្រកួត​នៅ​៩០'។ គ្រាន់​តែ​​ចូល​ម៉ោង​បន្ថែម​​១៥​នាទី​ទី​២​ភ្លាម​ ពោល​នាទី​១០៦ Thet Naing បាន​ក្លាយ​​​ខ្លួន​ជា​វរបុរស​ឲ្យ​ក្រុម​ ដោយ​បាន​បំប៉ោង​សំណាញ់​ទី​ ថៃ ក្រោយ​បាន​បាល់​​ពី​​មិត្ត​រួម​ក្រុម​ Nay Lin Tun ដើម្បី​​ជួយ​ឲ្យ​មីយ៉ន់ម៉ា នាំ​មុខ​២​-១​វិញ​។ មួយ​គ្រាប់​នេះ ក៏​មាន​ប្រសិទ្ធភាព​​​​គ្រប់គ្រាន់​​ក្នុង​ការ​ធ្វើ​ឲ្យ​ មីយ៉ាន់ម៉ា អាច​កែប្រែ​សុបិន​​ក្រុម​និង​ជន​រួម​ជាតិ ​ឲ្យ​ក្លាយ​ជា​ការពិត​ នា​​រដូវ​កាល​ដំបូង​​​របស់​​ខ្លួន​ផង​​ដែរ។​ មីយ៉ាន់ម៉ា​​គ្រងជើងឯកដំបូង ចេញផ្សាយ​នៅ​ក្នុង​គេហទំព័រ​សប្បាយ មាឌតូច​តែ​បច្ចេកទេស​ឡូយ រួមទាំង ការថ្លែងរបស់​មន្ត្រីពេល​ការ​ប្រកួត​ចប់​
ទស្សនិកជនមីយ៉ាន់ម៉ា

ក្រុមកីឡាករបស់មីយ៉ាន់ម៉ា

ខាងឆ្វេងជាលោកគ្រូបង្វឹកខាងស្តាំកីឡាកេលេខ២៤

រូបថតជាមួយZaw(Hanry)




Saturday, October 15, 2011

ធ្លាក់ទាល់តែបាន

ថៃត្រូវ​ប៉ះភូមានៅវគ្គផ្តាច់​ព្រាត់​ ខណះពេល​ដែល ​កម្ពុជានិងវៀតណាមកាន់ដៃគ្នា​ចាញ់ ហើយមានមតិរិះគន់ក្រុម​ជម្រើសជាតិ​ ស្របពេល​ដែល​មាន​រូបនានាដែរ ជា​ច្រើន​បង្ហាញពីស្ថានភាពលើទីលាន៕

Thursday, October 13, 2011

ជួបជើង​ខ្លាំង

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា​ជួបថៃ



    
កម្មវិធី​ប្រកួត​មាននៅ​ក្នុង​គេហទំព័ររបស់​សហព័ន្ធបាល់ទាត់កម្ពុជា

បាន​​ត្រឹម​ស្មើ

លទ្ធផលកាលពី​ការជម្រុះ​ក្នុង​ពូល​កម្ពុជា​ស្មើ​ជាមួយ​ភូមា និង ថៃឈ្នះ​វៀតណាម​៣-០​ក្នុង​ពាន​រង្វាន់​BIDC Cup 2011 ភ្នំពេញ​ប្រទេស​កម្ពុជា​។ មាន​រូបភាពមួយ​ចំនួន...

Tuesday, October 11, 2011

សារពត៌មានជាភាសារបរទេស

មាន​សារពត៌មានជាភាសារបរទេស​បាន​ចុះ​ផ្សាយ​ពី​BIDC Cup ដោយបាននិយាយអំពី កម្ពុជាកពុងរក្សាជើងឯក ហើយ​ក៏​មាន​និយាយពី​ថ្ងៃបើកឆាក និង ជ័យជំនះរបស់ភូមានឹងថៃ

កម្ពុជាបានឡើងតែមានក្នុងដៃមួយប្រកួត

នារាត្រី​កន្លងទៅលទ្ធផលនៅក្នុងពូលA Laos 0-Myanmar 4 នឹង ពូលB Thailand 7-China Club's 2 ។ អាច​បង្ហាញអោយឃើញថា​កម្ពុជា​ ថៃ​ ភូមា បានដឹកដៃ​គ្នាឡើងទៅ​វគ្គពាក់កណ្តាល​ផ្តាប់​ព្រាត់​។
គ្រូបង្វឹកភូមា

គ្រូបង្វឹកចិន(ក្លិប Hong Xiang FC)

ក្រុមប្រទេសថៃ

Hong Xiang FC(ក្រុមប្រទេសចិន)

ភូមាប៉ះឡាវ(៤-០)

Monday, October 10, 2011

ទស្សនិកជនថ្ងៃដំបូងBIDC Cup

ថតកំឡុងពេល​គោរពទង់ជាតិ

ថតកំឡុងពេល​គោរពទង់ជាតិ

ថតកំឡុង​ពេល​គោរពទង់ជាតិ​

កំឡុងពេលអង្គុយទស្សនា

ពេលភ្លៀង​អ្នកគាំទ្រយក​ផ្លាកទទូរ

អ្នកថតរូបរបស់​CTNឈរថតហាលភ្លៀង

ក្មេងរើសបាល់(អង្គុយហាលភ្លៀង)

យកទង់ជាតិមកទទូរក្បាល

អ្នកគាំទ្រកម្ពុ​ជា(ដោយលើកទង់ជាតិកម្ពុជា)
អ្នក​គាំទ្រ​បាល់ទាត់ជម្រើស​ជាតិ​កម្ពុជា​(ពាក់អាវមាន​ទង់ជាតិ)
  ​​​​​​​​​​​​​​​

ត្រៀមខ្លួនប៉ះភូមា

ពានរង្វាន់​BIDC Cup ត្រូ​វ​ប្រកួត​នៅ​ថ្ងៃទី១០​ខែ​តុលា​​នេះ​ជា​ថ្ងៃ​ទី​២​ហើយ​ ដោយ​នៅ​ក្នុង​ពូល​A  Hongxiang(China Club) Vs Thailand ចំណែក​ឯពូល B: Laos Vs Myanmar . ការ​ប្រកួត​កន្លង​មក​ កម្ពុជា មាន ៣ ពិន្ទុ ក្នុង​ដៃ​ ដោយ​បាន​យក​ឈ្នះ​ក្រុមយុវជន​មក​ពី​ប្រទេស​ឡាវ ២-០ ដោយ​គ្រាប់​ទី ១ របស់​កម្ពុជា ​តែត​បញ្ចូល​ទី​ដោយ ភួង សុខសាន់ណា នៅ​នាទី​ទី ២២ បន្ទាប់​ពី​​ទទួល​បាល់​បោះ​យ៉ាង​ល្អ​ពី ខ្សែ​ប្រយុទ្ធ ឃួន ឡាបូរ៉ាវី។ ចំណែក​ឯ គ្រាប់​ទី​២​ ស៊ុត ដោយ ឃួន ឡាបូរ៉ាវី ដោយ​បាល់​ហ្វ្រីឃីក ​នៅ​នាទី ៨៤​។ មួយ​គូរទៀត​​ក្លិប Wuhan Hongxiang FC របស់​ចិន ស្មើ ១-១  ជា​មួយ វៀតណាម។ សូម អានអត្ថបទ​បន្ថែមស្តីពី កម្ពុជា ឈ្នះឡាវ ២-0​​ខណៈចិន​ស្មើ​វៀតណាម មិន​តែ​ប៉ុណ្ណោះ​ក៏មាន​អត្ថបទ មួយ​ទៀត​និយាយពី បើ​អត់​​ភ្លៀង​នោះ​ប្រហែល​ជា​​៧​ម៉ឺន​នាក់​​បាត់​ ហើយ(អ្នកនិព​ន្ធចង់ លើក ទឹកចិត្ត ដល់ អ្នកចូល រួមទស្សនាតែប៉ុណ្ណោះ ធាតុពិត​ពហុកីឡាដ្ឋានមួយនេះ ផ្ទុកមនុស្ស បានតែ ៥ម៉ឺន នាក់ទេ)   ស្របពេល​ដែល​អត្ថបទបន្ថែម​បន្ទាប់​និយាយថា​ការ​​​​និយាយផ្ទុយគ្នារវាងគ្រូបង្វឹកទាំងពី
លទ្ធផល​បន្ទាប់​ពីការ​ប្រកួត​រវាង​កម្ពុជា​នឹង​ឡាវ
ព័ត៌មានបន្ថែមនឹងជូនដំណឹងពេល​ក្រោយ។

Saturday, October 8, 2011

ធំហើយFreeទៀត

មុន​ការ​ប្រកួត​មាន​សារពត៌មានមួយ​​បាន​និយាយ​ពីព្រឹត្តិការណ៏​មួយ​នេះមាន​ចំណង​ជើង​ថា ​ធំហើយFree ទៀត

Friday, October 7, 2011

នៅ​មានកំរិត

ក្រុម​ប្រិយមិត្ត​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ម្នាក់ៗ​មានចំណាប់អារម្ម​ពេញ​ចិត្ត​ណាស់​។ប៉ុន្តែ​នៅ​មាន​កំរិត​នៅ​ឡើយ​ចំពោះ​ការ​ប្រមូល​ផ្តុំ​។

ថ្ងៃ​ស្អែក​ដល់​ហើយ​!!!

ការ​ប្រកួត​បាល់​ទាត់​ ពាន​រង្វាន់​ BIDC Cup ដែល​​ប្រព្រឹត្តិ​ទៅ​នៅ​រាជ​ធានី​ភ្នំពេញ​​ ប្រទេស​កម្ពុជា​ចាប់​​ពី​ថ្ងៃ​ទី​៨-១៦​ខែ​តុលា​ឆ្នាំ​២០១១​។​ មាន​ប្រិយមិត្ត​អ្នក​គាំ​ទ្រ​​បាល់​ទាត់​មួយ​ចំនួន​ទ​ន្ទឹង​រង់ចាំតាមដាន​ទស្សនា​​ព្រិត្តិការ​ដែល​កើត​មាន​ជាលើក​ទី​២នេះ​នៅ​កម្ពុជា​។ កម្ពុជា​មានកីឡាករ​​ចំនួន ២៥​​ដែល​​គេហទំព័រសប្បាយ បង្ហាញ​ជូន​មិត្ត​អ្នក​អាន​។ រហូតមក​ទល់​ពេល​នេះ​កីឡាករ​នៅ​​សល់​តែ​២០​រូប​​តែ ប៉ុណ្ណោះ។

Thursday, October 6, 2011

រូបភាព​​ពហុកីឡដ្ឋាន​ជាតិ

ទីលានពេល​ដែល​មិន​មានអ្នកគាំទ្រ(មុន​ពេល​ប្រកួត​ពានរ​ង្វាន់​ BIDC Cup)
ពហុ​កីឡដ្ឋាន​ដែល​មានវ័យ​ចំណាស់​របស់​កម្ពុជា​(ថតឆ្នាំ២០១១)
ទិដ្ឋភាពមើលពីចំហៀង
មើលពីខាងមុខចំ
រូបថតទាំងអស់នេះថត​ដោយ​ ម៉ឹន រស្មី


ហេតុអី​​មិន​អាច??​បើថ្ងៃដំបូងfreeហ្នឹង


បាល់ទាត់​​ ពាន​រង្វាន់​យុវជន​មហា​អនុ​តំបន់​ទន្លេ​​មេគង្គ​ក្រោម​អាយុ​២១​ឆ្នាំ​ដែល​ ប្រព្រឹត្តិ​ឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​៨ដល់​១៦​ខែ​តុលា​ឆ្នាំ២០១១។ ថ្ងៃ​ដំបូង​ជម្រើស​ជាតិ​កម្ពុជា​ត្រូវ​ជួប​ជាមួយ​ជម្រើស​ជាតិ​ឡាវ​នៅ​វេលា​ម៉ោង​៤​រសៀល​។ ទូរទស្សន៍​My TV ផ្សាយ​បន្ត​ផ្ទាល់​ក្នុង​ការ​ប្រកួត​នេះ​។​ដោយ​យោង​តាម​ពាក្យ​សំដី​របស់​លោក​ រ៉ុន វិទូ ជា​មន្ត្រី​សហ​ព័ន្ធ​បាល់ទាត់​​កម្ពុជា​​បាន​អោយ​ដឹងថា​ ការប្រកួត​នៅ​ថ្ងៃ​ដំបូង​មិន​មាន​លក់​សំបុត្រ​ទេ​។ការ​ប្រកួត​នៅ​ថ្ងៃ​ បន្ទាប់​សំបុត្រ​៥០០០៛​សម្រាប់​កៅអី​ខាង​មុខ​មាន​ដំបូល ហើយ​២០០០៛​ សម្រាប់​កៅអី​ជុំវិញ។

Wednesday, October 5, 2011

ទៅ​គាំ​ទ្រ​កីឡា​

កីឡា​នីមួយៗ​តែង​តែ​មាន​ការ​ប្រកួត​ប្រ​ជែង​ ក្នុង​កំឡុង​ពេល​ប្រកួត​ប្រ​ជែង​តែង​តែ​មាន​ការ​ចូល​រួម​ទស្សានា​គាំ​ទ្រ​លើក​ទឹក​ចិត្ត​។ មុន​ពេល​ការ​ប្រកួត​ មានអ្នក​គាំ​ទ្រ​មួយ​ចំនួន​​បាន​៖
-បបួល​មិត្ត​ភក្តិ​របស់​ខ្លួន​មួយ​ចំនួន​ទៅ​ជាមួយ(ស្និត​ស្នាល​,តាម ​Internet ...)

 -នាំ​យក​ជាមួយ​នូវ​ទង់​ជាតិ​,ឧបករណ៍ភ្លេងមួយ​ចំនួន,ពាក់អាវ​ក្រុម​ដែល​ខ្លួន​ពេញ​ចិត្ត​...

ចំនែក​អ្នក​ដែល​កំពុងអាន​អត្ថបទ​នេះ​វិញ គិត​ដូច​ម៉េច​ដែរ​???

ទៅ​ពហុកីឡាដ្ឋាន​ជាតិ

ថ្ងៃ​នេះ​វាជារឿង​ល្អ​សំរាប់​ខ្ញុំ​ពេល​ដែល​បាន​ចេញ​ទៅ​យក​​ពត៌មាន​ស្តី​ពី​ការ​ត្រៀម​ខ្លួន​ដំបូង​មុន​ពេល​BIDC Cup មក​ដល់​។ ពត៌មាន​បន្ថែម​នៅ​ http://news.sabay.com.kh/articles/149093