Khmer Solar Date
Khmer Lunar Date

Monday, October 17, 2011

មីយ៉ាន់ម៉ា​លើកពាន​

ក្រុម​​បាល់​ទាត់​យុវជន​​អាយុ​ក្រោម​២១​ឆ្នាំ មីយ៉ាន់ម៉ា បាន​បើក​​កំណត់​ត្រា​ជើង​ឯក​​ដំបូង​របស់​ខ្លួន​​ក្នុង​​ព្រឹត្តិការណ៍​ BIDC Cup​ ដោយ​ជោគជ័យ​ ក្រោយ​យក​ឈ្នះ​​យ៉ាង​ត្រដាបត្រដួស​២-១​​​លើ​ក្រុម​ ថៃ​ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​​។ ១-១​នៅក្នុង​ការ​ប្រកួត​នៅ​៩០'។ គ្រាន់​តែ​​ចូល​ម៉ោង​បន្ថែម​​១៥​នាទី​ទី​២​ភ្លាម​ ពោល​នាទី​១០៦ Thet Naing បាន​ក្លាយ​​​ខ្លួន​ជា​វរបុរស​ឲ្យ​ក្រុម​ ដោយ​បាន​បំប៉ោង​សំណាញ់​ទី​ ថៃ ក្រោយ​បាន​បាល់​​ពី​​មិត្ត​រួម​ក្រុម​ Nay Lin Tun ដើម្បី​​ជួយ​ឲ្យ​មីយ៉ន់ម៉ា នាំ​មុខ​២​-១​វិញ​។ មួយ​គ្រាប់​នេះ ក៏​មាន​ប្រសិទ្ធភាព​​​​គ្រប់គ្រាន់​​ក្នុង​ការ​ធ្វើ​ឲ្យ​ មីយ៉ាន់ម៉ា អាច​កែប្រែ​សុបិន​​ក្រុម​និង​ជន​រួម​ជាតិ ​ឲ្យ​ក្លាយ​ជា​ការពិត​ នា​​រដូវ​កាល​ដំបូង​​​របស់​​ខ្លួន​ផង​​ដែរ។​ មីយ៉ាន់ម៉ា​​គ្រងជើងឯកដំបូង ចេញផ្សាយ​នៅ​ក្នុង​គេហទំព័រ​សប្បាយ មាឌតូច​តែ​បច្ចេកទេស​ឡូយ រួមទាំង ការថ្លែងរបស់​មន្ត្រីពេល​ការ​ប្រកួត​ចប់​
ទស្សនិកជនមីយ៉ាន់ម៉ា

ក្រុមកីឡាករបស់មីយ៉ាន់ម៉ា

ខាងឆ្វេងជាលោកគ្រូបង្វឹកខាងស្តាំកីឡាកេលេខ២៤

រូបថតជាមួយZaw(Hanry)




No comments:

Post a Comment