Khmer Solar Date
Khmer Lunar Date

Saturday, November 5, 2011

កីឡាករ​បាល់បោះ​ខ្មែរ​​ទទួល​មរណភាព

ស្រប​ពេល​ដែល​កីឡា​បាល់​បោះ​កម្ពុជា​មាន​ការ​រីកចំរើន កីឡាករ​បាល់បោះ​​ឆ្នើម​មួយ​រូប ​ក្នុង​ក្រុម​ជម្រើស​ជាតិ​​កម្ពុជា​ ដែល​មាន​ឈ្មោះ​ថា​ ផល សុភ័ស្ស ​​​បាន​ទទួលមរណភាព​​​យប់​មិញ​ដោយ​សារ​តែ​គ្រោះ​ថ្នាក់​ចរាចរណ៍។ឧបទ្ទវហេតុ​​នេះ​​បាន​កើត​ឡើង​​នៅ​យប់​មិញ​​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ១​ ក្នុង​ភូមិ​សាស្ត្រ​ស្រុក​កៀនស្វាយ។ ​តែ​មូល​ហេតុ​នៃ​គ្រោះ​ថ្នាក់​នេះ​ ​Sabay មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ច្បាស់​នៅ​ឡើយ។កីឡាករ​ ផល សុភ័ស្ស​ ​កើត​នៅ​ថ្ងៃ​ទី១៩​ ខែ​ កុម្ភៈ ​ឆ្នាំ​១៩៩២។ ​សុភ័ស្ស​ មាន​កម្ពស់​ ១.៩២​ ម៉ែត្រ​និង​ទម្ងន់​​​៨៥​គីឡូក្រាម។ ​ចំណែក​កម្រិត​សិក្សា​វិញ​ត្រឹម​​ថ្នាក់​វិទ្យាល័យ។ព័ត៌មាន​បន្ថែម Sabay នឹង​​ផ្ដល់​ជូន​បន្ថែម​ក្រោយ​ពី​ដឹង​​ពី​មូល​ហេតុ​នៃ​គ្រោះ​ថ្នាក់​នេះ។ ​សូម​អរគុណ។ អត្ថបទ​របស់​គេហទំព័រSabay.com.kh​ទាក់ទង​នឹង​បាល់​បោះ​កម្ពុជា មាន៖
-អន្តរជាតិ​ចាប់​អារម្មណ៍​បាល់បោះ​ខ្មែរ 
-កីឡាករ​បាល់បោះ​ខ្មែរ​​ឆ្នើម​​ទទួល​មរណភាព
ផល សុភ័ស្ស ពាក់​អាវ​លេខ​៥
រូបថត និង អត្ថបទ មួយ​ផ្នែក​របស់​គេហទំព័រ​Sabay.com.kh


No comments:

Post a Comment