ក្រុមបាល់បោះជម្រើសជាតិកម្ពុជាបានចេញទៅប្រកួតនៅប្រទេសចិនក្នុងកម្មវិធីពានរង្វាន់បាល់បោះចិន-អាស៊ាន(China-ASEAN Basketball Invitational Tournament) កម្ពុជាស្ថិតក្នុងពូល B រួមជាមួយ ម៉ាកាវ ក្រុម
Guangxiរបស់ម្ចាស់ផ្ទះចិន ក្រុមហាណូយរបស់វៀតណាម និង តៃវ៉ាន់។
ចំណែកពូល A វិញផ្សំឡើងដោយ ក្រុម Pingguoរបស់ម្ចាស់ផ្ទះចិន
ម៉ាឡេស៊ី ឡាវ ហុងកុង សិង្ហបុរី និង មីយ៉ាន់ម៉ា។ ចាប់ពីថ្ងៃទី២៥ដល់២៩ខែតុលាឆ្នាំ២០១១។
កម្ពុជាយកឈ្នះម៉ាកាវ ៧៧-៦៥ បន្ទាប់មកចាញ់ម្ចាស់ផ្ទះ Guangxi ៦២-៧២
មុននឹងត្រលប់មករកជ័យជម្នះលើក្រុមហាណូយរបស់វៀតណាម ៩០-៧២។
ក្នុងការប្រកួតជុំចុងក្រោយនៃពូល B
កម្ពុជាចាញ់តៃវ៉ាន់ក្នុងពិន្ទុ ៩៦-១០៣
ដែលធ្វើឲ្យកម្ពុជាខកខានមិនបានឡើងដល់វគ្គពាក់កណ្ដាល
ផ្ដាច់ព្រ័ត្រ ។ ក្នុងការប្រកួតលើកទី៥របស់ខ្លួននៅប្រទេសចិននោះ
កម្ពុជាបានជួបបរាជ័យលើកទី២ ក្នុងពិន្ទុ ៨២-៨៩ ក្រោមថ្វីដៃ
ហុងកុង។ នាំឲ្យការប្រកួតចុងក្រោយ
ដោយក្រុមបាល់បោះជម្រើសជាតិកម្ពុជាបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៧
បន្ទាប់ពីយកឈ្នះម៉ាកាវ ៧០-៦៩។ ត្រឹមតែ២ប្រកួតប៉ុណ្ណោះលោក
Austin Koledoyeគ្រូបង្វឹកក្រុមកម្ពុជាបានត្រឡប់មកពីចិន ដើម្បីដឹកនាំក្រុមបាល់ទះស្ត្រីរបស់សាលាឯកជនមួយ ដោយទុកឲ្យកូនក្រុមនៅឯការ។
|
លទ្ធផលកម្ពុជា-ម៉ាកាវ(ចិន) |
ចំណាត់ថ្នាក់សរុបគឺ ម៉ាឡេស៊ីលេខ១ Guangxi(ចិន) លេខ២ សិង្ហបុរីលេខ៣
តៃវ៉ាន់លេខ៤ Pingguo(ចិន)លេខ៥ ហុងកុងលេខ៦ កម្ពុជាលេខ៧ ម៉ាកាវលេខ៨
ហាណូយ(វៀតណាម)លេខ៩ មីយ៉ាន់ម៉ាលេខ១០ និងឡាវ
បិទគូទក្នុងចំណាត់ថ្នាក់លេខ១១។
|
ក្រុមបាល់បោះជម្រើសជាតិកម្ពុជា(ឯកសណ្ឋានខៀវ)២០០១ |
|
ក្រុមបាល់បោះជម្រើសជាតិកម្ពុជា(ឯកសណ្ឋានពណ៌ស)២០០១ |
|
Coach Austin Koledoye |
មុនចាកចេញប្រកួតនៅប្រទេសចិនក្រុមបាល់បោះកម្ពុជាបានប្រកួតជាមួយក្រុមហូជីមិញ (វៀតណាម) ក្នុងជើងទី១ថ្ងៃទី២២ខែតុលាឈ្នាំ២០១១ ក្រុមកម្ពុជាចាញ់ក្នុងលទ្ធផល
៧១ ទល់ ៧៤ ដល់ថ្ងៃបន្ទាប់សម្រាប់ជើងទី២កម្ពុជាឈ្នះ
៩៥-៨១។
|
ការប្រកួតមុនស៊ីហ្គេមជាមួយក្រុមហូជីមិញ |
|
កីឡាករ ពែក-មិត្ត(មកពីអាមេរិក) |
|
កីឡាករ ថាច់-ប៊ុនរដ្ឋ(មកពីស៊ុយអែត) |
|
ភឿន-សំអឿន(មកពីអាមេរិក) |
No comments:
Post a Comment