Khmer Solar Date
Khmer Lunar Date

Tuesday, December 6, 2011

ព្រះ​ខ័ន​រាជ​ប្រកួត​មិត្ត​ភាព​ថ្ងៃ​នេះ​


ក្រុម​បាល់ទាត់​ព្រះ​ខ័ន​រាជ​ត្រូវ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​​ជា​មួយ​ក្លិប​បាល់ទាត់ Sigon XT ដែល​ជា​ក្លិប​បាល់ទាត់​អាជីព​មក​ពី​ប្រទេស​វៀតណាម នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ វេលា​ម៉ោង​៣.៣០នាទី​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​កម្ពុជា។



Sigon XT ជា​ក្លិប​បាល់ទាត់​មួយ​ដែល​បច្ចុប្បន្ន​​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ហូជីមិញ​ហើយ ត្រូវ​ឡើង​ទៅ​លេង​នៅ​ក្នុង លីក​កំពូល​របស់​​​វៀតណាម(V-League)​នៅ​រដូវ​កាល​ក្រោយ បន្ទាប់​ពី​បញ្ចប់​ក្នុង​លេខ​រៀង​ទី​១​នៅ ក្របខ័ណ្ឌ Division 1។ 

មុន​ពេល​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​នៅ​ថ្ងៃ​នេះ ព្រះ​ខ័ន​រាជ​ធ្លាប់​ប្រកួត​សម​ជើង​មិត្តភាព​​ជា​មួយ​ក្លិប​ក្នុង​ស្រុក​មួយ​ចំនួន​ដូចជា ឈ្នះ​ក្រុម អគ្គ​ស្នងការ​នគរបាល​ជាតិ(Police) -១ ឈ្នះ ក្លិប​គីរីវង្ស​សុខ​សែន​ជ័យ ៤-០ ហើយ​ប្រកួត​បាន​ត្រឹម​ស្មើ​ជា​មួយ ក្លិប​បៀល​ប្រាយ​យូ​ណាយ​ធិត(BBU)-២ កាល​ពី​ថ្ងៃ​ទី ២៧ ខែ​វិច្ឆិកា កន្លង​មក និង​ប្រកួត​ចុង​ក្រោយ​ក្នុង​លទ្ធផល​​ស្មើ​ជា​មួយ​ក្លិប​​ជើង​ឯក​រង​លីក​កម្ពុជា​ឆ្នាំ​២០១១ ណាហ្គា​ខប(Naga Corp) -២។ 
Sai Gon XT FC(Vietnam Football Club)
 
 
 

No comments:

Post a Comment