Khmer Solar Date
Khmer Lunar Date

Sunday, January 29, 2012

ចាញ់​កូរ៉េ២-១

ជម្រើ​ស១១​នាក់​កម្ពុជា
អ្នក​ចាំ​ទី ស៊ូ យ៉ាទី
ខ្សែការពារ មូល ដារ៉ាវ័ន្ត នេន សុធារ័ត្ន សាយ ពិសិដ្ឋ សុក រិទ្ធី
ខ្សែបម្រើ ពៅ ភារិទ្ធ អ៊ុង ដារា ខែក ខេមរិន្ទ នៅ​ សុសិលា
ខ្សែប្រយុទ្ធ ស្រី ឧត្ដម និង ប្លុង ចន្ធូ

ក្រុម​ Ulsan ​បាន​បើ​ការ​នាំ​មុខ​លើ​ក្រុម U21 កម្ពុជា ១-០។ មួយ​គ្រាប់​របស់​ Ulsan ​រក​បាន​ដោយ​ការ​ទាត់​​​បាល់​ចេញ​ពី​ជ្រុង​របស់​កីឡាករ Jeong Jong Hee ​នៅ​នាទីទី​១៥ ហើយ កោង​ចូល​ទី​តែ​ម្ដង​ ខណៈ​ដែល ស៊ូ​ យ៉ាទី​ បាន​ត្រឹម​តែ​ឈរ​មើល​ប៉ុណ្ណោះ​។ 

ចប់​ការ​ប្រកួត​​​ កម្ពុជា​ចាញ់ Ulsan ២-១  ​ខណៈ​​ដែល​ ​គ្រាប់​ដ៏​អស្ចារ្យ​របស់​កម្ពុជា​​ជា​ការ​ស៊ុត​ ​បាល់​​ហ្រ្វីឃីក​​​​ដោយ​ប្រើ​ជើង​ឆ្វេង​នៅ​នាទីទី ៨៥ ​របស់ ចាន់ វឌ្ឍនាកា។ ​

ប្រវត្តិ​ជួប​​​​គ្នា​កន្លង​មក ឆ្នាំ​២០០៨​ កម្ពុជា ចាញ់សាកល​ វិទ្យាល័យ ​មក​ពី​កូរ៉េ​ Ulsan ២- ៣ និង បន្ត​ចាញ់ ០-១ ​និង ១-៤ ​​​នៅ​ឆ្នាំ ២០១០។ ថ្មីៗ​នេះ​ គឺ​នៅ​ថ្ងៃ​​សុក្រ​កន្លង​ទៅ ក្រុម​ទាំង​ពីរ​​​បញ្ចប់​ដោយ​លទ្ធផល​ស្មើ​គ្នា ៣-៣។

No comments:

Post a Comment