ក្រុមជម្រើសជាតិ ប្រកួតចាញ់ទាំង ៤ ប្រកួតជាប់គ្នា នៅក្នុងព្រឹត្តិការណ៍ វគ្គជម្រុះពានរង្វាន់ AFF Suzuki Cup 2012 ដែលធ្វើឡើងនៅឯប្រទេស មីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី ៥ ដល់ ១៣ ខែ តុលា។ ប្រទេសដែលចូលរួមក្នុងវគ្គជម្រុះដំបូងមាន កម្ពុជា ឡាវ ប្រ៊ុយណេ ទីម័រខាងកើត និង ម្ចាស់ផ្ទះមីយ៉ាន់ម៉ា។
ប្រកួតដំបូង កម្ពុជាប្រកួតចាញ់ ទីម័រខាងកើតក្នុងលទ្ធផល ៥ – ១ នៅថ្ងៃទី ៥ ខែតុលា។ ប្រកួតទី២ នៅថ្ងៃទី ៧ ខែ តុលា កម្ពុជា ចាញ់ជម្រើសជាតិ ១ – ០។ ចូលដល់ប្រកួតទី៣ ថ្ងៃទី ៩ ខែ តុលា កម្ពុជា ចាញ់ ប្រ៊ុយណេ ៣ – ២។ នៅថ្ងៃទី ១១ ខែ តុលា ដែលជាប្រកួតចុងក្រោយ កម្ពុជាចាញ់ក្រុមម្ចាស់ផ្ទះ ៣ – ០។
ត្រឹមប្ដូរនីតិវិធីនៃការប្រកួត ពោលពេលប្ដូរឈ្មោះជា AFF Suzuki Cup មកក្រុមកម្ពុជាមិនដែលគ្មានពិន្ទុនៅក្នុងដៃ ០ ពិន្ទុនោះទេ ដោយនេះជាលើកទីមួយហើយ។ ចប់ការប្រកួតក្រុមដែលមានលទ្ធផលឡើងទៅប្រកួតនៅជុំបន្ទាប់គឺ ម្ចាស់ផ្ទះ មីយ៉ាន់ម៉ា និង ឡាវ។
No comments:
Post a Comment