Khmer Solar Date
Khmer Lunar Date

Thursday, December 27, 2012

My Tv Live Hun Sen Cup 2013

My TV គឺ​ជា​ទូរទស្សន៍​ក្នុង​ស្រុក​តែ​មួយ​គត់ ​ដែល​ទទួល​បាន​សិទ្ធ​​ផ្សាយ​​ផ្ទាល់​​ក្នុង​ពាន​រង្វាន់ Hun Sen Cup 2013 ដែល​ជា​រដូវកាល​​ទី ៧ នេះ។

ការ​ផ្សាយ​ផ្ទាល់​នឹង​ធ្វើ​ឡើង​តែ​​ការ​ប្រកួត​នៅ​ពហុ​​កីឡដ្ឋាន​ជាតិ​តែ​​ប៉ុណ្ណោះ ប៉ុន្ដែ​មាន​ការ​ផ្លាស់​ប្ដូរ​ម៉ោង​ផ្សាយ​បន្តិចបន្តួច​។ នៅ​រសៀល​នេះ ការ​ផ្សាយ​ផ្ទាល់ នឹង​ធ្វើ​ឡើង​​នៅ​ក្នុង​ប្រកួត​ទី ២ ពោល​គឺ​ ចាប់​ពី​ម៉ោង ៤ រសៀល​តទៅ រវាង បៀលប្រាយយូណាយធិត និង វេស្ទើនយូនីអេហ្វស៊ី។

តែ​ចាប់​ពី​សប្ដាហ៍​ក្រោយ​ទៅ គ្រប់​ការ​ប្រកួត​ដែល​ធ្វើ​ នៅ​ថ្ងៃ​ព្រហស្បតិ៍ នឹង​ផ្សាយ​ផ្ទាល់​គូ​ទី១ ដែល​ប្រកួត​នៅ​ម៉ោង ២ រសៀល​វិញ។ ការ​ផ្សាយ​នេះ​បន្ត​រហូត​ដល់​វគ្គ ពាក់​​​​កណ្ដាល​ផ្ដាច់ព្រ័ត្រ និង ផ្ដាច់ព្រ័ត្រ ផង​ដែរ។ សរុប​នៃ​ការ​ផ្សាយ​ផ្ទាល់​គឺ​មាន​ចំនួន ​ ១០ ប្រកួត។

ដូចនេះ​បងប្អូន​នៅ​​តាម​បណ្ដាខេត្ត​ អាច​ទស្សនា​​​បាន​តាម​កញ្ចក់​ទូរទស្សន៍ MyTV។ ​Sabay ក៏​នឹង​ព្យាយាម​ចេញ​លទ្ធផល​ភ្លាមៗ បន្ទាប់​ពី​ប្រកួត​ចប់ឱ្យ​ប្រិយមិត្តបាន​ជ្រាប​ផង​ដែរ។ ក្នុង​ជុំ​ផ្ដាច់ព្រ័ត្រ​នេះ នឹង​ចាប់​ប្រកួត​ពី​ថ្ងៃ​ទី២០ ធ្នូ ២០១២ ដល់ ២៤ មករា ២០១៣។

សូម​រង់ចាំមើលទាំងអស់​គ្នាថា តើ​ក្រុម​មួយ​ណា​ជា​ម្ចាស់​ជើង​ឯកនៅ​រដូវកាល​នេះ?


អត្ថបទ៖ ម៉ឺន រស្មី
ប្រភព៖ Sabay

No comments:

Post a Comment