Khmer Solar Date
Khmer Lunar Date

Monday, November 7, 2011

កីឡា​ប្រចាំថ្ងៃ​នេះ​

នៅ​ថ្ងៃ​ទី​០៧​ខែ​វិច្ឆិកា​ឆ្នាំ​២០១១នេះ​មាន​ព្រឹត្តិការ​កីឡា​មួយ​ចំនួន​ដែល​កើត​មាន​ឡើង​សម្រាប់​ប្រទេស​កម្ពុជា​​៖

-ព័ត៌មាន​លំអិត​ទាក់ទិន​នឹង​ការ​ស្លាប់​របស់​កីឡាករ​បាល់បោះ​កម្ពជា

កីឡាករ​បាល់បោះ​ជម្រើស​ជាតិ​ឆ្នើម​​ ផល សុភ័ស្ស បាន​​បាត់បង់​ជីវិត​ ភ្លាម​ក្រោយ​ពី​ឧបទ្ទវហេតុ​ ​គ្រោះ​ថ្នាក់​ចរាចរណ៍​​នា​យប់​ថ្ងៃ​សុក្រ​​សប្ដាហ៍​មុន​វេលា​ម៉ោង​៦.៣០​ ល្ងាច។ ​ហេតុការណ៍​​នេះ​​បាន​កើត​ឡើង​​​នៅ​លើ​កំណាត់ ផ្លូវ​ជាតិ​លេខ១​ ភូមិ​ដីឥដ្ឋ ​ឃុំ​ដីឥដ្ឋ ​ស្រុក​កៀនស្វាយ​ ខេត្ដ​ កណ្ដាល​ ​នៅ​ពេល​​ម៉ូតូ​ សុភ័ស្ស​​ ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ ក្នុង​​ដំណើរ​​ទៅ​កាន់​ភូមិ​​កំណើត​ ខេត្ត​​ព្រៃ​វែង។​ការ​ស្លាប់​នេះ​ត្រូវ​បាន​មន្ត្រី​​ និង​ថ្នាក់​នាំ​កីឡា​​ប្រាប់​ថា​ សុភ័ស្ស​ ​ចេញ​ទៅ​លា​ឪពុក​ម្ដាយ​​មុន​ទៅ​ការ​ប្រកួត​កីឡា ស៊ីហ្គេម រួម​ទាំង​យក​លុយ​ខ្លះ​ទៅ​ជូន​អ្នក​មាន​គុណ​ទាំង​ពីរ​​ដែល​ខ្លួន​បាន​​ទទួល​ ពី​គណៈកម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា។

កីឡាករ​ ផល សុភ័ស្ស​ ​កើត​នៅ​ថ្ងៃ​ទី១៩​ ខែ​ កុម្ភៈ ​ឆ្នាំ​១៩៩២។​សុភ័ស្ស​ ​ទើប​អាយុ ១៩ឆ្នាំ ​មាន​ស្រុក​កំណើត​ នៅ​ភូមិ​ខ្លាំខាំ​ ឃុំ​សេនារាជឧត្ដម​ ស្រុក​ព្រះ ស្ដេច ខេត្ដ​ព្រៃវែង។ ​នៅ​ភ្នំពេញ​ ​សុភ័ស្ស​ ​ស្នាក់នៅ ផ្ទះ​លេខ២៣៨​ ផ្លូវលេខ២៧​ សង្កាត់​ ទួលទំពូង២​ ខណ្ឌ​ ចំការមន៕


-ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា​ត្រៀម​ខ្លួន​ប៉ះ​ម្ចាស់​ផ្ទះឥណ្ឌូណេស៊ី
ពូលA
ការ​ប្រកួត​បាល់​ទាត់​ស៊ី​ហ្គេម​លើក​ទី​២៦​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​បានចាប់​ប្រកួត​ហើយ​សម្រាប់​ពូល​A ។ ជំនួប​​​ប្រកួត​បើក​ឆាក​​នៃ​វគ្គ​​ជម្រុះ​ក្នុង​ពូល​​​សម្រាប់​ក្រុម​ កម្ពុជា​ ទល់​ក្រុម​ម្ចាស់​ផ្ទះ​ ឥណ្ឌូណេស៊ី ​នឹង​​ត្រូវ​ដល់​​កំណត់​បើក​ផ្ទាំង​សំពត់​ស​​ហើយ​​នៅ​​ វេលា​​ម៉ោង​៧​​ល្ងាច​នេះ នៅ​កីឡដ្ឋាន Gelora Bung Karno Stakium នា​ទី​ក្រុង​​​​ហ្សាកាតា ខណៈ​​​ប្រវត្តិសាស្ត្រ​ជូរចត់ កម្ពុជា ​ធ្លាប់​រង​ការ​បំបាក់​​រហូត​ដល់​​១០-០​ ក្រោម​ស្នាដៃ​​​ឥណ្ឌូណេស៊ី ​កាល​​ឆ្នាំ​១៩៩៥​។

តារាង​កម្មវិធី​ប្រកួត​ថ្ងៃ​នេះ

ម៉ោង ពូល ប្រកួត កីឡាដ្ឋាន
១៦ :០០
A
សិង្ហបុរី Vs ម៉ាឡេស៊ី Gelora Bung Karno Stadium
១៩ :​០០ ឥណ្ឌូណេស៊ី Vs កម្ពុជា Gelora Bung Karno Stadium


ប្រវត្តិ​ជួប​គ្នា​​២០​លើក​កន្លង​មក​ កម្ពុជា ឈ្នះ​តែ​​២​​ប្រកួត​ប៉ុណ្ណោះ ស្រប​ពេល​ដែល​ ឥណ្ឌូណេស៊ី ជោគជ័យ​​១៥​​ប្រកួត​​ និង​ស្មើ​៣​ដង៕
ព័ត៌មាន​បន្ថែមwww.sabay.com.kh

No comments:

Post a Comment