មិនទាន់ចប់តង់ទី១ស្រេចបាចផង ក្រុមបាល់ទាត់ប្រទេសឥណ្ឌូណេស៊ីបានលុតក្រុមជម្រើសជាតិកម្ពុជារហូតដល់ទៅ៤គ្រាប់ទល់នឹងសូន្យបាត់ទៅហើយ ក្នុងព្រឹត្តិការស៊ីហ្គេម។
វាជាការប្រកួតនៅក្នុងថ្ងៃដំបូងរបស់ក្រុមយុវជនកម្ពុជាក្នុងពានរង្វាន់នេះ ស្របពេលដែលប្រជាជននៅក្នុងប្រទេសហាក់ដូចជាគ្មានអ្វីកើតឡើងសោះ ក៏ព្រោះតែមិនមានប៉ុស្តិ៍ទូរទស្សន៍ណាមួយផ្សាយបន្តរផ្ទាល់កម្មវិធីប្រកួតនេះឡើយ។ មានអារម្មអាណិតចំពោះជនជាតិខ្មែរមួយចំនួនដែលប្រើប្រាស់ប្រព័ន្ធFacebook ហើយខំអួតប្រឆាំងនឹងជនជាតិឥណ្ឌូណេស៊ីដែលពោលថាក្នុងប្រកួតបើកឆាកនេះគេនឹងស៊ីកម្ពុជា១0-0 មានខ្លះទៀតបានបង្ហាញរូបកីឡាករកម្ពុជាដែលខ្លាំងៗដូចជា បូរ៉ាវី សុង៉ន យ៉ាទី...។ កម្ពុជាមានសំទុះបាល់ទាត់ទាបណាស់ បើធៀបទៅនឹងប្រទេសទីម័រខាងកើតដែលទើបតែបានសន្តិភាព(២០០២ពីឥណ្ឌូណេស៊ី) គេអាចយកឈ្នះប្រុយណេ និង ហ្វីលីពីន(កីឡាករមួយចំនួន រស់នៅតំបន់អឺរ៉ុប)។
វាជាកំហុសអ្នកណា?? កីឡាករ?? គ្រូបង្វឹក??? គ្មានការគាំទ្រ?? តើក្រុមកម្ពុជាអាចយកឈ្នះ រឺ ស្មើនៅក្រៅដីបានទេ??? បើប្រកួតមិត្តភាពចាញ់ប្រទេសណេប៉ាល់ក្នុងដីរបស់ខ្លួន។
No comments:
Post a Comment