Khmer Solar Date
Khmer Lunar Date

Monday, December 19, 2011

លទ្ធផល​សរុប​Futsal​ឆ្នាំ​២០១១

កម្មវិធី​ចាប់​ផ្ដើម​ពី​ថ្ងៃ​៣០​ខែ​តុលា​ រហូត​ដល់​ថ្ងៃ​ទី​១១​ខែ ធ្នូ​ឆ្នាំ​២០១១ នៅ​សាល​Futsal នៃ​កីឡដ្ឋាន​កងយោធពល​ខេមរៈ​ភូមិន្ទ)ស្តាតចាស់)។  មាន​ក្រុម​ចំនួន​១០​បាន​ចូល​រួម​ ៖
១/ឃ្យូប៊ី
២/Khmer Super Red
៣/យុវជន​អូឡាំពិក
៤/ហ្វូណន
៥/BBU
៦/ព្រះខ័នរាជ
៧/All Stars Uth
៨/Red Ball
៩/ដានីញ៉ែល
១០/អន្តរទ្វិប

រូបមន្ត​ប្រកួត​៖ ប្រកួត​វិលជុំ ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង វគ្គ​ផ្ដាច់​ព្រាត់។

ក្រុម​ជើង​ឯក​បាន​ទៅ​លើ​ក្រុម Khmer Super Red ទទួល​បាន​ពាន​រង្វាន់​១ មេដាយ​មាស​ចំនួន ១៩ និង​ទឹក​ប្រាក់ ៦លានរៀល។ លេខ​២​បាន​ទៅ​លើ​ក្រុម​ព្រះ​ខ័ន​រាជ ហើយ​ទទួល​បាន​មេដាយ​ប្រាក់​ចំនួន ១៩ និង​ ទឹកប្រាក់​ចំនួន ៤ លាន​រៀល។ សម្រាប់​ចំណាត់​ថ្នាក់​លេខ​៣​បាន​ទៅ​លើ​ក្រុម​ជើង​ឯកចាស់(២០១០)ឃ្យូប៊ី ទទួល​បាន​មេដាយ​សំរឹទ្ធ​ចំនួន​១៩ និង ប្រាក់​រង្វាន់ ២ លានរៀល។

កីឡាករ​ អ៊ឹង ស្លូត ក្លាយ​ជា​អ្នក​ទាត់​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ រហូត​​ដល់​៧៨​គ្រាប់ ទទួល​បាន​ស្បែក​ជើង​មាស​១ ទឹក​ប្រាក់​៣០​ម៉ឺន​រៀល។

ក្រុម​Fair Play បាន​ទៅ​លើ​ក្រុម​ព្រះ​ខ័ន​រាជ និង​ទទួល​បាន​ទឹក​ប្រាក់​បន្ថែម​ចំនួន ៤០​ម៉ឺន​រៀល។

No comments:

Post a Comment