Khmer Solar Date
Khmer Lunar Date

Monday, December 19, 2011

Hun Sen Cup ឆ្នាំ​២០១២

បែងចែក ជា៥តំបន់ ហើយតំបន់និមួយៗប្រកួតវិលមួយជុំ ដើម្បីជ្រើសរើសយក​ក្រុមលេខ១ តំណាងតំបន់ទាំង៥ និងក្រុមលេខ២ ចំនួន៣ ក្រុម ដែលមានពិន្ទុខ្ពស់ជាងគេក្នុងចំណោម៥ តំបន់នេះ សរុបចំនួន៨ក្រុម ដើម្បីមកប្រកួតនៅជុំផ្តាច់ព្រ័ត្តជាបន្ត។ ការប្រកួតជុំជំរុះនេះ​ចាប់ផ្តើមពីថ្ងៃទី ៧-១៥ មករា ឆ្នាំ២០១២។


ជុំផ្តាច់ព្រ័ត្រក្រុមត្រូវប្រកួតមាន១៦ក្រុម (ក្រុមចំណាត់ថ្នាក១-៨ ក្នុង ការប្រកួត បាល់ទាត់ មិត្តហ្វូនខេមបូឌានលីក ២០១១ និងក្រុមដែលបានជាប់ពីការប្រកួតជុំជំរុះចំនួន៨ក្រុម)។ ក្រុមទាំង១៦នេះ នឹងចាប់ឆ្នោតបែងចែកជា ៤ពូលប្រកួតវិលជុំ រួចក្រុមចំណាត់ថ្នាក់លេខ ១និង២នៃពូលនិមួយៗត្រូវបន្តប្រកួត ១/ -/២ និងផ្តាច់ព្រ័ត្រ ដែល ប្រព្រឹត្តិ ទៅ នៅ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១-១២ ខែកុម្ភៈ ឆ្នាំ២០១២។
I-ជុំជំរុះពីថ្ងៃទី ៧ - ១៥ ខែ មករា ឆ្នាំ ២០១២
- តំបន់ខាងកើតមានខេត្តប្រាំ៖ កណ្តាល ព្រៃវែង កណ្តាល រាជធានីភ្នំពេញ និង (កំពង់ចាម ម្ចាស់ផ្ទះ)។
- តំបន់កណ្តាលមានខេត្តបួន៖ បន្ទាយមានជ័យ ឧត្តមានជ័យ  ព្រះវិហារ និង (សៀមរាប ម្ចាស់ផ្ទះ)។
- តំបន់ខាងលិចមានខេត្តបី៖ បាត់ដំបង ប៉ៃលិន និង (កំពង់ឆ្នាំងម្ចាស់ផ្ទះ)។
- តំបន់ខាងជើងមានខេត្តបួន៖ មណ្ឌលគិរី ស្ទឹងត្រែង រតនៈគិរី និង (ក្រចេះ ម្ចាស់ផ្ទះ)។
- តំបន់ខាងត្បូងមានខេត្តបី៖ កំពត កែប និង (កោះកុង ម្ចាស់ផ្ទះ)។
II-ជុំផ្តាច់ព្រ័ត្រពីថ្ងៃទី ១ - ១២ ខែ កុម្ភៈ ឆ្នាំ ២០១២ នៅរាជធានីភ្នំពេញ៕

No comments:

Post a Comment