រឿងដ៏អស្ចារ្យសម្រាប់វិស័យបាល់ទាត់កម្ពុជាបានកើតឡើងហើយ
នោះគឺអតីតកីឡាករលេខ១ពិភពលោកឆ្នាំ២០០៦
FABIO CANNAVARO នឹងធ្វើដំណើរមកប្រទេសកម្ពុជារយៈពេល
២ថ្ងៃគឺនៅថ្ងៃទី០៨
និងទី០៩ ខែមករា ឆ្នាំ២០១២ ។
Cannavaro នៅក្នុងសន្និសិតកាសែត រាជធានីភ្នំពេញ |
បន្ទាប់ពីធ្វើទស្សនកិច្ចនៅប្រទេសវៀតណាមនាថ្ងៃទី០៦
ខែមករាឆ្នាំ២០១២រួច
អតីតខ្សែការពារឆ្នើមវ័យ៣៨ឆ្នាំនិងជាអតីតប្រធានក្រុមជម្រើស
ជាតិអ៊ីតាលីដែលលើកពាន
World Cup 2006 នៅប្រទេសអាល្លឺម៉ង់
រូបនេះនឹងមកទស្សនកិច្ចនៅរាជធានីភ្នំពេញដើម្បីជួយផ្សព្វផ្សាយនិង
លើកកម្ពស់វិស័យបាល់ទាត់កម្ពុជា
និងកីឡាទូទៅផ្សេងៗទៀត។
កាណាលខាងឆ្វេង រស្មីនៅខាងស្ដាំដៃCannavaro |
Cannavaro
ធ្លាប់លេងឲ្យក្លិបល្បីៗជាច្រើនដូចជា
Napoli, Parma, Inter Milan, Juventus, Real Madrid
មុននឹងបញ្ចប់អាជីពរបស់លោកនៅក្រុម
Al Ahli នៃប្រទេសអារ៉ាប់រួម។
លោកឈ្នះពានរង្វាន់ជាច្រើនជាមួយក្លិបអាជីពទាំងនេះ
ជាពិសេសលោកឈ្នះពានរង្វាន់បាល់មាសឆ្នាំ២០០៦
និងជាប់ជាកីឡាករលេងឲ្យក្រុមជម្រើសជាតិអ៊ីតាលីបានច្រើនជាងគេ
បំផុត ពោល គឺលេងបាន១៣៦ប្រកួត។
No comments:
Post a Comment