ខាងក្រោមជាសកម្មភាពពេលCannavaroមកដល់ស្រុកខ្មែរ
ថ្ងៃទី ០៨ មករា
- ម៉ោង ៤:៣០ រសៀល Cannavaro មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ហើយ ក្រុមកីឡាករយុវជនរបស់ភ្នំពេញក្រោននឹងទទួលស្វាគមន៍ការមកដល់នេះ ដោយគ្មានការធ្វើបទសម្ភាសន៍។
- ម៉ោង ១៧:០០-១៩:០០ សម្រាកនៅឯសណ្ឋាគារ
- ម៉ោង ១៩:០០ - ២១:០០ ញុំាអាហារពេលល្ងាច
Cannavaro ចុះហត្ថលេខឲ្យខ្ញុំ |
បន្ទាប់ពីហត្ថលេខ |
រង់ចាំCannavaroនៅព្រលានយន្តហោះភ្នំពេញ |
- ម៉ោង ១០:០០-១១:០០ ធ្វើសន្និសីទកាសែត នៅសណ្ឋាគារ Sofitel Phnom Penh Hotel។ សំណួរដែលត្រៀមទុកមុនទើបអនុញ្ញាតឲ្យសួរ។
- ម៉ោង ១១:០០-១២: ០០ ផ្ដល់បទសម្ភាសន៍ដល់ទូរទស្សន៍ពីរប្រហែលជា១៥នាទី។ ទូរទស្សន៍នោះនឹងសួរសំណួរដែលបានត្រៀមទុកជាមុន។
-ម៉ោង ១២:០០-១៤:០០ រសៀល អាហារថ្ងៃត្រង់ និង ជួបថ្នាក់ដឹកនាំសហគមន៍អ៊ីតាលីនៅឯ ភោជនីយដ្ឋាន Pop Cafe មាត់ទន្លេ។
-ម៉ោង ១៤:០០-១៥:០០ ទៅអង្គការ Friends International ដើម្បីផ្ដល់សម្ភារៈ និង បាល់ដល់ក្មេងៗ។ សារព័ត៌មានត្រូវបានអនុញ្ញាត ប៉ុន្តែអត់សម្ភាសទេ។
- ម៉ោង ១៥:០០-១៦:០០ រសៀលផ្ដល់វគ្គបច្ចេកទេសដល់U21កម្ពុជានៅពហុកីឡាដ្ឋានជាតិ ដើម្បីលើកកម្ពស់វិស័យកីឡាបាល់ទាត់កម្ពុជារយៈពេល៤៥នាទី។ នេះបើកចំហទៅដល់សាធារណជន។ សារព័ត៌មានត្រូវបានអនុញ្ញាតតែមិនឲ្យសម្ភាសន៍។
- ម៉ោង ១៤:០០-១៧:០០ ជួបអ្នកឧបត្ថម្ភ Gold Dragon(Ching Long Heng) នៅមុខកីឡដ្ឋានជាតិដោយបើកចំហ តែមិនផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានឡើយ។
- ម៉ោង ១៧:០០-១៩:០០ សម្រាកនៅឯសណ្ឋាគារ
- ម៉ោង ១៩:០០-២១:០០ ញុំាអាហារ Cocktail ជាមួយភ្ញៀវនៅឯសណ្ឋាគារ Intercontinental Hotel។
ថ្ងៃទី ១០ មករា
- ម៉ោង ០៩:០០-១១:០០ ផ្ដល់វគ្គបច្ចេកទេសដល់ U13ភ្នំពេញក្រោន ហើយ ឈុតធំរបស់ក្រោនក៏នៅទីនោះដែរពោលនៅទីលានបាល់ទាត់ភ្នំពេញ ក្រោន ទួលគោក។ អ្នកគាំទ្រ និង សារព័ត៌មានអាចចូលរួមបានប៉ុន្តែអត់ផ្ដល់បទសម្ភាសន៍ទេ។
- ម៉ោង ១១:០០-១៩:០០ ញុំាអាហារ និង ដើរកម្សាន្តនៅទីក្រុងភ្នំពេញ
- ម៉ោង ១៩:០០-២១:០០ ញុំាអាហារពេលល្ងាចជាមួយលោក រិទ្ធិ សំណាង ប្រធានក្លិបភ្នំពេញក្រោន និង គណៈគ្រប់គ្រង។
ថ្ងៃទី ១១ មករា
-០៨:០០ ចាកចេញពីប្រទេសកម្ពុជា!!!
No comments:
Post a Comment