ជុំផ្តាច់ព្រ័ត្រក្រុមត្រូវប្រកួតមាន១៦ក្រុម
(ក្រុមចំណាត់ថ្នាក១-៨ ក្នុង ការប្រកួត បាល់ទាត់ មិត្តហ្វូនខេមបូឌានលីក ២០១១
និងក្រុមដែលបានជាប់ពីការប្រកួតជុំជំរុះចំនួន៨ក្រុម)។ ក្រុមទាំង១៦នេះ
នឹងចាប់ឆ្នោតបែងចែកជា ៤ពូលប្រកួតវិលជុំ រួចក្រុមចំណាត់ថ្នាក់លេខ
១និង២នៃពូលនិមួយៗត្រូវបន្តប្រកួត ១/៤ - ១/២ និងផ្តាច់ព្រ័ត្រ ដែល ប្រព្រឹត្តិ ទៅ នៅ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១-១២ ខែកុម្ភៈ ឆ្នាំ២០១២។
I-ជុំជំរុះពីថ្ងៃទី ៧ -
១៥ ខែ មករា ឆ្នាំ ២០១២- តំបន់ខាងកើតមានខេត្តប្រាំ៖ កណ្តាល ព្រៃវែង កណ្តាល រាជធានីភ្នំពេញ និង (កំពង់ចាម ម្ចាស់ផ្ទះ)។
- តំបន់កណ្តាលមានខេត្តបួន៖ បន្ទាយមានជ័យ ឧត្តមានជ័យ ព្រះវិហារ និង (សៀមរាប ម្ចាស់ផ្ទះ)។
- តំបន់ខាងលិចមានខេត្តបី៖ បាត់ដំបង ប៉ៃលិន និង (កំពង់ឆ្នាំងម្ចាស់ផ្ទះ)។
- តំបន់ខាងជើងមានខេត្តបួន៖ មណ្ឌលគិរី ស្ទឹងត្រែង រតនៈគិរី និង (ក្រចេះ ម្ចាស់ផ្ទះ)។
- តំបន់ខាងត្បូងមានខេត្តបី៖ កំពត កែប និង (កោះកុង ម្ចាស់ផ្ទះ)។
II-ជុំផ្តាច់ព្រ័ត្រពីថ្ងៃទី ១ - ១២ ខែ កុម្ភៈ ឆ្នាំ ២០១២ នៅរាជធានីភ្នំពេញ៕