Khmer Solar Date
Khmer Lunar Date

Sunday, January 29, 2012

ចាញ់​កូរ៉េ២-១

ជម្រើ​ស១១​នាក់​កម្ពុជា
អ្នក​ចាំ​ទី ស៊ូ យ៉ាទី
ខ្សែការពារ មូល ដារ៉ាវ័ន្ត នេន សុធារ័ត្ន សាយ ពិសិដ្ឋ សុក រិទ្ធី
ខ្សែបម្រើ ពៅ ភារិទ្ធ អ៊ុង ដារា ខែក ខេមរិន្ទ នៅ​ សុសិលា
ខ្សែប្រយុទ្ធ ស្រី ឧត្ដម និង ប្លុង ចន្ធូ

ក្រុម​ Ulsan ​បាន​បើ​ការ​នាំ​មុខ​លើ​ក្រុម U21 កម្ពុជា ១-០។ មួយ​គ្រាប់​របស់​ Ulsan ​រក​បាន​ដោយ​ការ​ទាត់​​​បាល់​ចេញ​ពី​ជ្រុង​របស់​កីឡាករ Jeong Jong Hee ​នៅ​នាទីទី​១៥ ហើយ កោង​ចូល​ទី​តែ​ម្ដង​ ខណៈ​ដែល ស៊ូ​ យ៉ាទី​ បាន​ត្រឹម​តែ​ឈរ​មើល​ប៉ុណ្ណោះ​។ 

ចប់​ការ​ប្រកួត​​​ កម្ពុជា​ចាញ់ Ulsan ២-១  ​ខណៈ​​ដែល​ ​គ្រាប់​ដ៏​អស្ចារ្យ​របស់​កម្ពុជា​​ជា​ការ​ស៊ុត​ ​បាល់​​ហ្រ្វីឃីក​​​​ដោយ​ប្រើ​ជើង​ឆ្វេង​នៅ​នាទីទី ៨៥ ​របស់ ចាន់ វឌ្ឍនាកា។ ​

ប្រវត្តិ​ជួប​​​​គ្នា​កន្លង​មក ឆ្នាំ​២០០៨​ កម្ពុជា ចាញ់សាកល​ វិទ្យាល័យ ​មក​ពី​កូរ៉េ​ Ulsan ២- ៣ និង បន្ត​ចាញ់ ០-១ ​និង ១-៤ ​​​នៅ​ឆ្នាំ ២០១០។ ថ្មីៗ​នេះ​ គឺ​នៅ​ថ្ងៃ​​សុក្រ​កន្លង​ទៅ ក្រុម​ទាំង​ពីរ​​​បញ្ចប់​ដោយ​លទ្ធផល​ស្មើ​គ្នា ៣-៣។

Monday, January 23, 2012

៤ពូល​១៦​ក្រុម Hun Sen Cup 2012

ខាង​ក្រោម​នេះ​ជា​បញ្ជី​រាយ​នាម​ក្រុម​នៅ​ក្នុង​​ពូល​នីមួយៗ ត្រូវ​ប្រកួត​ប្រជែង​គ្នា​ឆ្ពោះ​ទៅ​កាន់​វគ្គ​៨ ក្រុម​ចុង​ក្រោយ៖

.
ពូល A
.
ពូល B
A1
ក្លិប​ណាហ្គា​ខប
B1
ក្រសួង​ការពារ​ជាតិ
A2
ក្លិប​ឆ្លាម​សមុទ្រ
B2
គីរីវង់​សុខ​សែន​ជ័យ
A3
ខេត្ត​បាត់ដំបង
B3
ខេត្ត​កំពត
A4
ខេត្ត​ប៉ៃលិន
B4
ព្រះវិហារ (AEU)
.
ពូល C
.
ពូល D
C1 ក្លិប​ព្រះខ័នរាជ D1 ក្លិប​ភ្នំពេញ​ក្រោន
C2 ក្លិបបៀលប្រាយូណាយធីត D2 ក្លិប​អគ្គស្នងការ​នគរ​បាល​ជាតិ
C3 ខេត្ត​ស្ទឹងត្រែង D3 បឹង​កេត (ខេត្ត​កំពង់ចាម)
C4 ខេត្ត​កោះកុង D4 ខេត្ត​ក្រចេះ

កម្មវិធី​​ប្រកួត​ជម្រុះ​តាម​ពូល​នីមួយ​ៗ​ នឹង​​បើក​ឆាក​​នៅ​ថ្ងៃ​ទី ​១ ​ខែ​ កុម្ភៈ​ ដើម​ខែ​ក្រោយ​ នៅ​ទីលាន​ពហុកីឡាដ្ឋាន​ជាតិ និង​ ទីលាន​ស្តាត​​ចាស់​​។

Thursday, January 12, 2012

លទ្ធផល​​Hun Sen Cupវគ្ឡ​តាម​ពូល




កាល​វិភាគ​Cannavaroមក​ខ្មែរ


ខាង​ក្រោម​ជា​សកម្មភាព​​ពេល​Cannavaro​មក​ដល់​ស្រុក​ខ្មែរ
ថ្ងៃ​ទី ០៨ មករា
- ម៉ោង​ ៤:៣០​ រសៀល​ Cannavaro​ មក​ដល់​​ព្រលាន​យន្ត​ហោះ​​​អន្តរជាតិ​ភ្នំពេញ​ ហើយ​ ក្រុម​កីឡាករ​យុវជន​​របស់​ភ្នំពេញ​ក្រោន​នឹង​ទទួល​ស្វាគមន៍​ការ​មក​ដល់​នេះ​ ដោយ​​គ្មាន​ការ​ធ្វើ​បទសម្ភាសន៍។

- ម៉ោង​ ​១៧:០០-១៩:០០​ ​សម្រាក​​នៅ​ឯ​សណ្ឋាគារ

- ម៉ោង​ ១៩:០០ ​- ២១:០០​ ញុំា​អាហារ​ពេល​ល្ងាច
Cannavaro ចុះ​ហត្ថលេខ​ឲ្យ​ខ្ញុំ

បន្ទាប់​ពី​ហត្ថលេខ

រង់ចាំ​Cannavaroនៅ​ព្រលាន​យន្ត​ហោះ​ភ្នំពេ
ថ្ងៃ​ទី​ ៩​ មករា
- ម៉ោង​ ១០:០០-១១:០០​ ធ្វើ​សន្និសីទកាសែត​ នៅ​​សណ្ឋាគារ​ ​Sofitel Phnom Penh Hotel។ សំណួរ​ដែល​ត្រៀម​ទុក​មុន​ទើប​អនុញ្ញាត​ឲ្យ​សួរ។
- ម៉ោង​ ១១:០០-១២: ០០​ ​ផ្ដល់​បទ​សម្ភាសន៍​ដល់​ទូរទស្សន៍​ពីរ​​ប្រហែល​ជា​១៥​នាទី។ ទូរទស្សន៍​នោះ​នឹង​សួរ​សំណួរ​ដែល​បាន​ត្រៀម​ទុក​​ជា​មុន។
-ម៉ោង​ ១២:០០-​១៤​:០០ រសៀល​ ​អាហារ​​ថ្ងៃ​ត្រង់​ និង​ ជួប​ថ្នាក់​ដឹក​នាំ​សហគមន៍​អ៊ីតាលី​នៅ​ឯ​ ភោជនីយដ្ឋាន​ Pop Cafe ​មាត់​ទន្លេ។
-ម៉ោង​ ១៤:០០-១៥:០០​ ​ទៅ​​អង្គការ​ Friends International ​ដើម្បី​ផ្ដល់​សម្ភារៈ និង​ បាល់​​ដល់​ក្មេងៗ។ ​សារព័ត៌មាន​ត្រូវ​បាន​អនុញ្ញាត​ ប៉ុន្តែ​អត់​សម្ភាស​ទេ។
- ម៉ោង ១៥:០០-១៦:០០​ រសៀល​​ផ្ដល់​វគ្គ​បច្ចេកទេស​ដល់​​​U21កម្ពុជា​​នៅ​ពហុកីឡាដ្ឋានជាតិ​ ដើម្បី​លើក​កម្ពស់​វិស័យ​កីឡា​បាល់ទាត់​កម្ពុជា​រយៈ​ពេល​​​៤៥​នាទី។ នេះ​បើក​ចំហ​ទៅ​ដល់​សាធារណជន។ ​សារព័ត៌មាន​ត្រូវ​បាន​អនុញ្ញាត​តែ​មិន​​ឲ្យ​សម្ភាសន៍។

- ម៉ោង​ ១៤:០០-១៧:០០​ ​ជួប​អ្នក​ឧបត្ថម្ភ​ Gold Dragon(Ching Long Heng)​ នៅ​មុខ​​​កីឡដ្ឋាន​ជាតិ​ដោយ​បើក​ចំហ​ តែ​មិន​ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​ឡើយ។
- ម៉ោង​ ១៧:០០-១៩:០០​ ​សម្រាក​នៅ​ឯ​សណ្ឋាគារ
- ម៉ោង​ ១៩:០០-២១:០០​ ញុំា​អាហារ​ Cocktail ​ជា​មួយ​​ភ្ញៀវ​​នៅ​ឯ​សណ្ឋាគារ​ Intercontinental Hotel
ថ្ងៃ​ទី​ ១០​ មករា

- ម៉ោង​ ០៩:០០-១១:០០​ ​ផ្ដល់​វគ្គ​បច្ចេកទេស​​ដល់​ U13ភ្នំពេញ​ក្រោន​ ​ហើយ​ ឈុត​ធំ​របស់​ក្រោន​ក៏​នៅ​​ទី​នោះ​ដែរ​​ពោល​នៅ​ទីលាន​បាល់​ទាត់​ភ្នំពេញ​ ក្រោន​ ទួលគោក។ ​អ្នក​គាំទ្រ​ និង​ ​សារព័ត៌មាន​អាច​ចូល​រួម​បាន​ប៉ុន្តែ​អត់​ផ្ដល់​បទ​​សម្ភាសន៍​​​ទេ។
- ម៉ោង​ ១១:០០-១៩:០០​ ញុំា​អាហារ​ និង​ ដើរ​កម្សាន្ត​នៅ​ទី​ក្រុង​ភ្នំពេញ
- ម៉ោង​ ១៩:០០-២១:០០​ ​ញុំា​អាហារ​ពេល​ល្ងាច​ជា​មួយ​លោក​ ​រិទ្ធិ សំណាង​ ប្រធាន​ក្លិប​ភ្នំពេញ​ក្រោន និង​ គណៈ​គ្រប់គ្រង។
ថ្ងៃ​ទី​ ១១​​ មករា


-០៨:០០​ ចាក​ចេញ​ពី​ប្រទេស​កម្ពុជា!!!

Cannavaro មក​ខ្មែរ


រឿង​ដ៏​អស្ចារ្យ​សម្រាប់​វិស័យ​បាល់ទាត់​កម្ពុជា​បាន​កើត​ឡើង​ហើយ នោះ​គឺ​អតីត​កីឡាករ​លេខ​១​ពិភពលោក​ឆ្នាំ​២០០៦ FABIO CANNAVARO នឹង​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​រយៈ​ពេល ២​ថ្ងៃ​គឺ​នៅ​ថ្ងៃ​ទី​០៨ និង​ទី​០៩ ខែ​មករា ឆ្នាំ​២០១២ ។ 
Cannavaro នៅ​ក្នុង​សន្និសិត​កាសែត រាជធានី​ភ្នំពេញ
  បន្ទាប់​ពី​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម​នា​ថ្ងៃ​ទី​០៦ ខែ​មករា​ឆ្នាំ​២០១២​រួច អតីត​ខ្សែ​ការពារ​ឆ្នើម​វ័យ​៣៨​ឆ្នាំ​​និង​​ជា​អតីត​ប្រធាន​ក្រុម​ជម្រើស​ ជាតិ​អ៊ីតាលី​ដែល​លើក​ពាន​ World Cup 2006 នៅ​ប្រទេស​អាល្លឺម៉ង់ រូប​នេះ​នឹង​មក​ទស្សនកិច្ច​នៅ​រាជធានី​ភ្នំពេញ​ដើម្បី​ជួយ​ផ្សព្វផ្សាយ​និង​ លើក​កម្ពស់​វិស័យ​បាល់ទាត់​កម្ពុជា និង​កីឡា​ទូទៅ​ផ្សេង​ៗ​ទៀត។ 

កាណាល​ខាង​ឆ្វេង រស្មី​នៅ​ខាង​ស្ដាំ​ដៃ​Cannavaro
  Cannavaro ​ធ្លាប់​លេង​ឲ្យ​ក្លិប​ល្បីៗ​ជា​ច្រើន​ដូច​ជា Napoli, Parma, Inter Milan, Juventus, Real Madrid មុន​នឹង​បញ្ចប់​អាជីព​របស់​លោក​នៅ​ក្រុម Al Ahli នៃ​ប្រទេស​អារ៉ាប់រួម។ លោក​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន​ជាមួយ​ក្លិប​អាជីព​ទាំង​នេះ ជា​ពិសេស​លោក​ឈ្នះ​ពាន​រង្វាន់​បាល់​មាស​ឆ្នាំ​២០០៦ និង​ជាប់​ជា​កីឡាករ​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​បាន​ច្រើន​ជាង​គេ​ បំផុត ពោល គឺ​លេង​បាន​១៣៦​ប្រកួត។ 
 

Monday, January 9, 2012

ជួប​ជា​មួយ​Cannavaro

សន្និសិទ​កាសែត​ជា​មួយ​Cannavaro

Cannavaro in Cambodia

sabay's fans

រស្មី

រស្មី

អ៊ុងចំរើន(កាសែត​ភ្នំពេញប៉ុស្តិ៍) ម៉ឺន រស្មី(គេហទំព័រSabay)

ម៉ឺន រស្មី-អ៊ុង ចំរើន-យ៉ុង ម៉ុងហាក់-ប៉ែន សុផានណា

កាណាល

Tuesday, January 3, 2012

​កីឡា​ដើម្បី​ទាំងអស់​គ្នា២០១១

ការ​ប្រកួត​កីឡា​ដើម្បី​ទាំង​អស់​គ្នា​បាន​ឈាន​ដល់​ទី​បញ្ចប់​ហើយ​ សម្រាប់​ឆ្នាំ​២០១១ ដោយ​៖

 ១/ ក្រុម​ដែល​បាន​ចូល​រួមមាន​១៦​ក្រុម​ចែក​ជា​៣​ពូល៖
-ពូលA : អាហារដ្ឋាន​ចំការ​ននោង,CHRISTAIR TOURS, AC LEDA Bank Plc, វ័យ​ចាស់​ព្រះ​ខ័ន​រាជ
-ពូលB : AKIRA FC, ANVAYA FC, BASSAC FC, P.P AIRPORT
-ពូលC : INDEPENDENCE FC, P.P Computer, 7NG, METINIE FC
-ពូល​D : សាកល អាស៊ីអ៊ឺរ៉ុប, សាលា​ខណ្ឌ​ដង្កោ , វិទ្យាស្ថាន PSE, វ.នី.ដា FC

 ២/ចំណាត់​ថ្នាក់
-សាលា​ខណ្ឌ​ដង្កោ​​ជា​ជើង​ឯក ទទួល​បាន​ពាន​រង្វាន់១ និង ទឹកប្រាក់​១លាន​២​សែន​រៀល

ក្រុម​សាលា​ខណ្ឌ​ដង្កោ

-អាគីរ៉ា​(AKIRA FC)ជា​ក្រុម​ជើង​ឯក​រង ទទួល​បាន​ទឹក​ប្រាក់​៨០​ម៉ឺន​រៀល
-ក្រុម​វ័យ​ចាស់​ព្រះ​ខ័ន​រាជ​ ចំណាត់​ថ្នាក់​លេខ​៣ ទទួល​បាន​ទឹក​ប្រាក់ ៤០ ម៉ឺន​រៀល
-ក្រុម​ធនាគារ​អេស៊ីលីដា​ចំណាត់​ថ្នាក់​លេខ​៤ ទទួល​បាន​ទឹក​ប្រាក់​ចំនួន២០​ម៉ឺន​រៀល
ទាំង​៤​ក្រុម​ទទួល​បាន​បាល់​ចំនួន​ម្នាក់​៥។

៣/​ការ​បរិច្ឆេត​នៃ​ការ​ប្រកួត ចាប់​ពី​ថ្ងៃ​ទី២៦ ខែ​វិច្ឆិការ ដល់ ថ្ងៃ​ទី​៣១ ខែ​ធ្នូ​ឆ្នាំ​២០១១ នៅ​ពហុ​កីឡដ្ឋាន​ជា​តិ​អូឡាំពិក​កម្ពុជា។

៤/ ចាប់​ផ្ដើម​មុន​ដំបូង​នៅ​ឆ្នាំ​២០០៦​ដោយមាន​​ក្រុម​ជើង​ឯក​៖
-២០០៦ ក្រុម​សំនៀង​មាស
-២០០៧ ក្រុមអាត្លង់​ទិច
-២០០៨ ក្រុម​ម៉ូតូ​ហោះ
-២០០៩ ក្រុម​ម៉ូតូ​ហោះ
-២០១០ ក្រុម​វ័យ​ចាស់​ព្រះខ័ន​រាជ
-២០១១ សាលា​ខណ្ឌ​ដង្កោ
AKIRA FC



អាជ្ញាកណ្ដាល

សកម្មភាព​ប្រកួត

សកម្មភាព​ប្រកួត

សកម្មភាព​ប្រកួត

សកម្មភាព​ប្រកួត

ក្រុម​វ័យ​ចាស់​ព្រះ​ខ័ន​រាជ

ក្រុម​វ័យ​ចាស់​ព្រះ​ខ័ន​រាជ​(បំរុង)