Khmer Solar Date
Khmer Lunar Date

Monday, October 22, 2012

ហុក សុចិត្រា លាចេញ​ពី​​ជម្រើសជាតិ

រាប់ពីឆ្វេង លោក ហុក សុចិត្រា,វ៉ាន់ លី, និងជំនួយការ(រូបថត៖Sabay.com.kh)
លោក ហុក​ សុចិត្រា គ្រូបាល់ទាត់ជំរើសជាតិកម្ពុជា បានប្រកាសលាលែង តំណែង ពី គ្រូ បាល់ទាត់ ជំរើស  ជាតិកម្ពុជាហើយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១២ នេះ។

លោក ហុក​ សុចិត្រា ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាតែងតាំងជាគ្រូ បាល់ទាត់ ជំរើស ជាតិ កម្ពុជា ដើម្បីចូលរួមប្រកួត AFF Suzuki Cup 2012 Qualifying Round ដែលបាន ប្រព្រឹត្តិ ទៅ នៅ ប្រទេស មីយ៉ាន់ម៉ា ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១២​ ។ នៅក្នុងការប្រកួតនេះ ក្រុម បាល់ទាត់ ជំរើសជាតិកម្ពុជា បានប្រកួតជាមួយគូប្រកួតចំនួន៤ប្រកួតហើយបាន ប្រកួត ចាញ់ ទាំង៤ប្រកួតនោះ ។ ប្រកួតលើកទី១ ជួបជាមួយ ទីម័រខាងកើត ទទួលលទ្ធផលចាញ់៥ទល់នឹង១ ប្រកួតទី២ ជួបជាមួយឡាវ ទទួលលទ្ធផលចាញ់១ទល់នឹង០ ប្រកួតលើកទី៣ ជួបជាមួយប្រ៊ុយណេ ទទួលលទ្ធផលចាញ់៣ទល់នឹង២ និងប្រកួតលើកទី៤ ជួបជាមួយម្ចាស់ផ្ទះ មីយ៉ាន់ម៉ា ទទួល លទ្ធផល ចាញ់៣ទល់នឹង០ ។

ក្នុងលិខិតលាលែងតំណែងពីគ្រូបាល់ទាត់ជំរើសជាតិ លោក​ ហុក​ សុចិត្រា បានបញ្ជាក់ថា លោក បាន ឃើញនូវកង្វះខាតបទពិសោធន៍របស់ខ្លួនមួយចំនួនក្នុងការដឹកនាំក្រុមនាពេលនេះ ។ លោក បានសំដែងនូវការ តាំងចិត្តប្រឹងប្រែងអភិវឌ្ឍចំណេះដឹងបទពិសោធន៍របស់ខ្លួនជាបន្តទៀត ។

ប្រភព៖ FFC

Thursday, October 18, 2012

ជម្រើសជាតិ ៣០ នាក់​ដំបូង

កីឡាជម្រើសជាតិ ៣០ នាក់​ដែល ជា​ជម្រើសដំបូង​របស់​លោក ហុក សុចិត្រា មុន​ចេញ​ទៅ​ចូលរួម​ក្នុង​យុទ្ធនាការវគ្គ​ជម្រុះ AFF Suzuki Cup 2012 ដែល​ធ្វើ​ឡើង​នៅ​ឯ​ប្រទេស មីយ៉ាន់ម៉ា។ តាម​គ្រោង​ទុក ក្នុង​ចំណោម ៣០ នាក់​ត្រូវ ជម្រុះ​ចេញ យក​តែ ២២ នាក់​តែ​ប៉ុណ្ណោះ។


បញ្ជី​កីឡាករ​ទាំង​៣០​នាក់
ឈ្មោះ
តួ​នាទី
ក្លិប
ខៀវ វិបុល
ការពារ
បឹង​កេត
អូម ថាវរៈ
ការពារ
ណាហ្គាខប
សុខ សុវណ្ណ
ការពារ
ភ្នំពេញ​ក្រោន
ទៀង ទីនី
ការពារ
ភ្នំពេញ​​ក្រោន​
សាយ ពិសិដ្ឋ
ការពារ
ប៉ូលិស
នេន សុធារ័ត្ន
ការពារ
ព្រះខ័នរាជ
ឡាយ រស្មី
ការពារ
ព្រះខ័នរាជ
ខែក ខេមរិន្ទ
ការពារ
ការពារ​ជាតិ
កែ វណ្ណៈ
ការពារ
ការពារ​ជាតិ
ទូច​ បញ្ចរ៉ុង
ការពារ
បឹង​កេត
សុះ ស៊ូហាណា
បម្រើ
ភ្នំពេញ​ក្រោន
ទៀប វឌ្ឍនៈ
បម្រើ
ណាហ្គាខប
ស៊ុន សុបញ្ញា
បម្រើ
ណាហ្គាខប
ទិត ឌីណា
បម្រើ
ប៉ូលិស
សួន វាសនា
បម្រើ
ព្រះខ័នរាជ
ទុំ សារ៉ាយ
បម្រើ
ព្រះខ័នរាជ
ព្រុំ ពុទ្ធសិទ្ធី
បម្រើ
បៀលប្រាយ
ឈុន សុធារ័ត្ន
បម្រើ
បៀលប្រាយ
ពៅ ភារិទ្ធ
បម្រើ
ការពារ​ជាតិ
កែវ សុខង៉ន
ប្រយុទ្ធ
បឹង​កេត
ភួង សុខសាន់ណា
ប្រយុទ្ធ
ការពារ​ជាតិ
ស្រី ឧត្ដម
ប្រយុទ្ធ
ប៉ូលិស
ឈិន ឈឿន
ប្រយុទ្ធ
ការពារ​ជាតិ
ជួន ជុំ
ប្រយុទ្ធ
ណាហ្គាខប
សុខ ផេង
ប្រយុទ្ធ
ភ្នំពេញ​ក្រោន
ឃីម បូរី
ប្រយុទ្ធ
ភ្នំពេញ​ក្រោន
ផន រតនា
អ្នក​ចាំ​ទី
ណាហ្គាខប
សរ សុភា
អ្នក​ចាំ​ទី
ព្រះខ័នរាជ
ស៊ូ យ៉ាទី
អ្នក​ចាំ​ទី
ការពារ​ជាតិ
អ៊ុំ វិចិត្រ
អ្នក​ចាំ​ទី
ការពារ​ជាតិ

៨ ក្រុម​នៅ Suzuki Cup ឆ្នាំ​នេះ

ក្រុម​ទាំង ៨ ដែល​មាន​សិទ្ធិប្រកួត​ក្នុង​វគ្គ​ចាប់​ពូល​ចុង​ក្រោយ​នៃ​ពាន​រង្វាន់ AFF Suzuki Cup 2012 ចាប់​ពី​ថ្ងៃ​ទី ២៤ ខែ វិច្ឆិកា ដល់ ១៩ ខែ ធ្នូ ឆ្នាំ ២០១២ ខាង​មុខ ធ្វើ​ឡើង​នៅ​ឯ​ប្រទេស ថៃ និង ម៉ាឡេស៊ី ជា​សហម្ចាស់​ផ្ទះ ។


ប្រភព៖ Soccerway

អតីត​កីឡាករ​និយាយ​ពី​វិស័យ​កីឡា​នា​សម័យ​សម្ដេចតា

ថ្វី​បើ​​សម្ដេច​តា ព្រះបាទ​សម្ដេច ព្រះ នរោត្ដម សីហនុ យាង​ចូល​ព្រះ​ទិវង្គត​ក៏​ពិត​មែន​ ប៉ុន្តែ​អ្វី​ដែល​បន្សល់​ទុក​ឲ្យ​កូន​ចៅ​ ​និង ចៅ​ទួត​របស់​ព្រះ​អង្គ​មិន​អាច​បំភ្លេច​បាន​នោះ​គឺ​​​​ការ​ចង​ចាំ​មិន​អាច​បំភ្លេច​បាន​ចំពោះ​ភាព​រីក​ចម្រើន​នៃ​វិស័យ​កីឡា​ជាតិ​នា​សម័យ​ព្រះ​អង្គ​ ជា​ពិសេស​វិស័យ​កីឡា​បាល់​ទាត់។

ក្នុង​វ័យ​​៦៩​ និង​ ជា​អតីត​កីឡាករ​បាល់ទាត់​នៅ​ក្លិប ​​FARK (Forces Armées Royales Khmères)​ ​លោក​ ឌិន ស៊ីផាន់ បាន​ប្រាប់​ថា​ “​​កាល​ជំនាន់​សម្ដេច​តា​ វិស័យ​កីឡា​បាល់ទាត់​​មាន​ភាព​​លេច​​ធ្លោ​មិន​ត្រឹម​តំបន់​អាស៊ី​អាគ្នេយ៍​ទេ​​តែ​​​ ថែម​ទាំង​ទ្វីប​អាស៊ី”។​ ​​លោក​​​បាន​បង្ហាញ​ភាព​ក្រៀមក្រំ​ចំពោះ​ការ​បាត់​បង់​អង្គ​សម្ដេច​តា។

លោក​ ប៉ែត​ ផាត អតីត​​កីឡាករ​ល្បីល្បាញ​របស់​កម្ពុជា​ក៏​បាន​សរសើរ​ដល់​ការ​ដឹក​នាំ​របស់​ សម្ដេច​តា ក្នុង​វិស័យ​កីឡា​ជាតិ​​នា​ទសវត្សរ៍​​​​ឆ្នាំ​៦០។ ​​ក្នុង​វ័យ​​៦៤​ឆ្នាំ​ទៅ​ហើយ​ ​អតីត​កីឡាករ​ជម្រើស​ជាតិ​​រូប​នេះ​​​បន្ត​ឲ្យ​ដឹង​ថា​​ប្រាក់​ខែ​​​របស់​កីឡាករ​នា​សម័យ​នោះ​គឺ​មិន​មាន​បញ្ហា​ចោទ​នោះ​ទេ។ ​​នេះ​ធ្វើ​ឲ្យ​លោក​នឹក​រលឹក​ដល់​អតីត​​កាល​ដ៏​រុងរឿង​​នា​ពេល​នោះ​ និង​ ​មាន​ភាព​ខ្សឹកខ្សួល​រំជួល​ចិត្ត​នា​ពេល​នេះ។ សម្ដេច​​តា​​​បាន​យាង​ចុះ​ទៅ​ជួប​កីឡាករ​ និង​ គ្រូ​បង្វឹក​ដោយ​​ផ្ទាល់។

ដោយ​​ឡែក​លោក​ ​មិត្ត​ សំអែល អតីត​កីឡាករ​បាល់ទាត់​ជម្រើស​ជាតិ​នា​​ទសវត្សរ៍​​៦០​ និង​​៧០​ ​និង​ជា​កីឡាករ​ក្នុង​ក្លិប​ FARK​​ ​​បង្ហាញ​ភាព​សោក​ស្ដាយ​​​គ្មាន​ទី​បញ្ចប់​ចំពោះ​​ការ​យាង​​ចូល​ទិវង្គត​របស់​សម្ដេច​តា​​ដែល​សម័យ​នោះ​​ប្រជា​ជន​​ឲ្យ​ព្រះ​​បរម​ងារ​​ថា​​ព្រះ​បិតា​កីឡា​ជាតិ។ ​មិន​ត្រឹម​តែ​វិស័យ​​កីឡា​​តែ​​រោង​ចក្រ​សហគ្រាស មន្ទីរ​ពេទ្យ ​និង​ សាលា​រៀន​ជា​ដើម​រីក​ដុះដាល​​ពេញ​ផ្ទៃ​ប្រទេស។ ​លោក​រៀប​រាប់​ថា “​​ក្នុង​សម័យ​នោះ ​ក្រោម​ការ​ដឹក​នាំ​ដ៏​ឈ្លាស​វៃ ​ព្រះ​អង្គ​បាន​បង្កើត​ទំនាក់​ទំនង​ដោយ​ជួល​គ្រូ​​ល្បីៗ ​មាន​ដូច​ឆេកូ ​បារាំង រុស្សី និង ចិន​ ជា​​ដើម”​។

ចំណែក​លោក​ អ៊ុំ គឹមភិន​ ​វ័យ​៧១​ឆ្នាំ​ ​និង​ ​ជា​​​អតីត​​​បុគ្គលិក​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​នា​ទសវត្សរ៍​​៦០​នោះ​​ក៏​សង្វេគ​ចិត្ត​ពេល​បាន​ទទួល​ដំណឹង​យាង​ចូល​ទិវង្គត​ ​តែ​លោក​មិន​ភ្លេច​ចំពោះ​​ភាព​​ជឿន​លឿន​នៃ​វិស័យ​កីឡា​ជាតិ​តាំង​ពី​អតីត​កាល​ក្រោម​​ការ​ដឹក​នាំ​របស់​សម្ដេច​តា ដែល​ព្រះ​អង្គ​​​​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ដល់​ក្រុម​កីឡាករ​គ្រប់​ជាន់​ថ្នាក់។

សម្ដេច​តា​​​បាន​យាង​ចូល​ទិវង្គត​ នៅ​ថ្ងៃ​ទី​១៥​​រោច​ ខែ​ ភទ្របទ​ ឆ្នាំ​រោង​ ចត្វាស័ក​ ព.ស​ ២៥៥៦​ ត្រូវ​នឹង​ថ្ងៃ​ទី​១៥​ ខែ​តុលា​ ឆ្នាំ​២០១២​ វេលា​ម៉ោង​​ ១:២០​ ​នាទី​រំលង​អាធ្រាត្រ​ ក្នុង​ព្រះជន្មាយុ​​៩០​ ព្រះវស្សា​ ​ដោយ​ព្រះ​ជរាពាធ​​នៅ​​ទី​ក្រុង​ប៉េកាំង​នៃ​​ប្រទេស​ចិន។ ព្រះ​បរម​សព​​ត្រូវ​បាន​គេ​ដង្ហែ​មក​​ដល់​កម្ពុជា​នា​រសៀល​ម្សិលមិញ។

អត្ថបទ៖​ ឆន ទិត្យ
ប្រភព៖ www.sabay.com.kh

លទ្ធផល Suzuki Cup ឆ្នាំ​២០១២​វគ្គ​ជម្រុះ​ដំបូង



ប្រភព៖ Soccerway

វីដេអូហាយឡាយ ចាញ់ទាំង ៤ ប្រកួត ឆ្នាំ ២០១២

វីដេអូ​ចាញ់ទាំង ៤ ប្រកួត​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ក្នុង​វគ្គ​ជម្រុះ​ដំបូង​ក្នុង​ពាន​រង្វាន់ AFF Suzuki Cup 2012៖

ថ្ងៃ​ទី ៥ ខែ តុលា ឆ្នាំ ២០១២ កម្ពុជា ១ – ៥ ទីម័រខាងកើត



ថ្ងៃ​ទី ៧ ខែ តុលា ឆ្នាំ ២០១២ ឡាវ ១ – ០ កម្ពុជា
ថ្ងៃទី ៩ ខែ តុលា ឆ្នាំ ២០១២ កម្ពុជា ២ – ៣ ប្រ៊ុយណេ
 ថ្ងៃ​ទី ១១ ខែ តុលា ឆ្នាំ ២០១២ មីយ៉ាន់ម៉ា ៣ – ០ កម្ពុជា
ប្រភពវីដេអូ៖ AFF SUzuki Cup

អាម៉ាស់បំផុត ចាញ់​គេ ៤ លើក​ជាប់​គ្នា

ក្រុម​ជម្រើស​ជាតិ​ ប្រកួត​ចាញ់​ទាំង ៤ ប្រកួត​ជាប់​គ្នា នៅ​ក្នុង​ព្រឹត្តិការណ៍ វគ្គ​ជម្រុះ​ពាន​រង្វាន់ AFF Suzuki Cup 2012 ដែល​ធ្វើ​ឡើង​នៅ​ឯ​ប្រទេស មីយ៉ាន់ម៉ា ចាប់​ពី​ថ្ងៃ​ទី ៥ ដល់ ១៣ ខែ តុលា។ ប្រទេស​ដែល​ចូលរួម​ក្នុង​វគ្គ​ជម្រុះ​ដំបូង​មាន កម្ពុជា ឡាវ ប្រ៊ុយណេ ទីម័រខាងកើត និង ម្ចាស់​ផ្ទះ​មីយ៉ាន់ម៉ា។

ប្រកួត​ដំបូង កម្ពុជា​ប្រកួត​ចាញ់ ទីម័រខាងកើត​ក្នុង​លទ្ធផល ៥ – ១ នៅ​ថ្ងៃទី ៥ ខែ​តុលា។ ប្រកួត​ទី២ នៅ​ថ្ងៃ​ទី ៧ ខែ តុលា កម្ពុជា ចាញ់​ជម្រើស​ជាតិ ១ – ០។ ចូល​ដល់​ប្រកួត​ទី៣ ថ្ងៃទី ៩ ខែ តុលា កម្ពុជា ចាញ់ ប្រ៊ុយណេ ៣ – ២។ នៅ​ថ្ងៃទី ១១ ខែ តុលា ដែល​ជា​ប្រកួត​ចុង​ក្រោយ កម្ពុជា​ចាញ់​ក្រុម​ម្ចាស់​ផ្ទះ ៣ – ០។

ត្រឹម​ប្ដូរ​នីតិវិធី​នៃ​ការ​ប្រកួត ពោល​ពេល​ប្ដូរ​ឈ្មោះ​ជា AFF Suzuki Cup មក​ក្រុម​កម្ពុជា​មិន​ដែល​គ្មាន​ពិន្ទុ​នៅ​ក្នុង​ដៃ ០ ពិន្ទុ​នោះ​ទេ ដោយ​នេះ​ជា​លើក​ទីមួយ​ហើយ។ ចប់​ការ​ប្រកួត​ក្រុម​ដែល​មាន​លទ្ធផល​ឡើង​ទៅ​ប្រកួត​នៅ​ជុំ​បន្ទាប់​គឺ ម្ចាស់​ផ្ទះ មីយ៉ាន់ម៉ា និង ឡាវ។