Wednesday, November 30, 2011
Thursday, November 24, 2011
Thursday, November 17, 2011
បាល់បោះនៅស៊ីហ្គេម
ក្រុមកីឡាករ បាល់បោះរបស់កម្ពុជា២០១១ |
ពែក មិត្ត រងរបួសកំឡុងប្រកួតជាមួយថៃ |
រដ្ឋ កំពុង កាន់បាល់ |
កំដៅសាច់ដុំមុនប្រកួត |
មិត្ត បោះបាល់ (កំឡុងពេលប្រកួតជាមួយហ្វីលីពីន) |
ក្រុមប្រតិភូ អាជ្ញាកណ្តាល និង ក្រុមកីឡាករ |
ការបោះបាល់របស់ រដ្ឋ(លេខ៩) |
សុភឿនបោះបាល់ |
គោរពទង់ជាតិ មុនប្រកួត (ជាមួយថៃ) |
សន្និសិតកាសែតបន្ទាប់បីប្រកួតជាមួយហ្វីលីពីន |
សកម្មភាពប្រកួត |
មិត្ត ញាក់បាល់ |
សុភឿន កំឡុង ពេល សន្និសិតកាសែត បន្ទាប់ពីប្រកួតចប់ |
សកម្មភាពប្រកួត |
លោក អគ្គលេខាធិការ បាល់បោះកម្ពុជា ជាមួយកីឡាករ |
បាល់ទាត់នៅស៊ីហ្គេម២០១១
ក្រុមបាល់ទាត់កម្ពុជាស៊ីហ្គេមលើកទី២៦ |
កម្ពុជា Vs ថៃ |
កម្ពុជា Vs ថៃ |
កម្ពុជា Vs ថៃ |
កម្ពុជា Vs ថៃ |
កម្ពុជា Vs ថៃ |
កម្ពុជា ប្រកួតជាមួយថៃ |
កម្ពុជា ប្រកួត ជាមួយ សិង្ហបុរី |
ឃួន ឡាបូរ៉ាវី (កម្ពុជា អាវ ក្រហម) |
Tuesday, November 15, 2011
បាល់បោះចាញ់ជាលើកទី២
ក្រុមបាល់បោះកម្ពុជាបានប្រកួតចាញ់ក្រុមប្រទេសថៃ ៦៦-៨៥ ក្នុងព្រឹត្តិការស៊ីហ្គេមលើកទី២៦នៅប្រទេសឥណ្ឌូណេស៊ី។ អស់ឧកាសសម្រាប់ក្រុមកម្ពុជាក្នុងការប្រកួតដណ្តើមមេដាយហើយ។ ស្របពេលដែល Pek Mith កូនកាត់ខ្មែរមកពីUSAបានរបួសនៅពាក់កណ្តាលនៃការប្រកួត។ ស្អែកក្រុមកម្ពុជាត្រូវជួបប្រកួតជាមួយក្រុមជម្រើសជាតិរបស់វៀតណាមក្នុងការប្រកួតជម្រុះវិលជុំក្នុងពូល។
ទទួលបានមេដាយ១៦ហើយ
ក្រុមកីឡាកររបស់កម្ពុជាបានចេញទៅប្រកួតនៅ ស៊ីហ្គេមនៅប្រទេសឥណ្ឌូណេស៊ី ឆ្នាំ២០១១ បានទទួលមេដាយចំនួន១៦ហើយជូនជាតិមាតុភូមិ។
Sunday, November 13, 2011
ចាញ់ដដែល
ការប្រកួតវគ្គជម្រុះក្នុងព្រឹត្តិការស៊ីហ្គេមលើកទី២៦ ឆ្នាំ២០១១នៅប្រទេសឥណ្ឌូណេស៊ី ៤ប្រកួតក្រុម បាល់ទាត់កម្ពុជាបានចាញ់ទាំង៤ប្រកួតកន្លងមកកម្ពុជាចាញ់ម្ចាស់ផ្ទះឥណ្ឌូណេស៊ី៦-0
ចាញ់សឹង្ហបុរី២-១
ចាញ់ថៃ ៤-0 និងចាញ់ម៉ាឡេស៊ី៤-១
ស៊ុតចូលទីគេបាន២ដោយឈិន ឈឿន គ្រាប់គេស៊ុតចូលវិញចំនួន១៦គ្រាប់។
ចាំមើល! បាន១ពិន្ទុអត់?
ស៊ីហ្គេមលើកទី២៦នៅប្រទេសឥណ្ឌូណេស៊ីឆ្នាំ២០១១ ពូលA ក្រុមបាល់ទាត់យុវជនកម្ពុជាត្រូវប៉ះប្រកួតជាមួយយុវជនប្រទេសម៉ាឡេស៊ីនៅវេលាម៉ោង៤រសៀលនេះ។
សម្រាប់កម្ពុជាជាការប្រកួតលើកទី៤នឹងជាប្រកួតចុងក្រោយមាន០ពិន្ទុ ហើយគ្រាន់តែជាការប្រកួតបង្ហើយកិច្ចតែប៉ុណ្ណោះដោយចាញ់៣ប្រកួតកន្លងមក។
ចំណែកឯម៉ាឡេស៊ីដែលជាដៃគូនៅលើទីលាននេះជាការប្រកួតលើកទី៣ហើយ ដែលឆ្លងកាត់២ប្រកួតកន្លងមកឈ្នះថៃ និង ស្មើជាមួយសឹង្ហបុរី មាន៤ពិន្ទុ។
តើក្រុមកម្ពុជាអាចមានពិន្ទុកាន់ក្នុងដៃបានដែររឺទេមុនត្រឡប់មកប្រទេសវិញ??

ស៊ីហ្គេមលើកទី២៦ឆ្នាំ២០១១ក្រុមកម្ពុជាប្រកួតជាមួយម៉ាឡេស៊ី |
Saturday, November 12, 2011
លទ្ធផលមេដាយបណ្តោះអាសន្ន
ការប្រកួតស៊ីហ្គេមលើកទី២៦នៅប្រទេសឥណ្ឌូណេស៊ីបានប្រកួតសម្រាប់ប្រភេទកីឡាមួយចំនួន និងទទួលបានមេដាយខ្លះ។ ខាងក្រោមជាតារាងសរុបនៅថ្ងៃទី១២ មានចំនួនមេដាយបណ្តោះអាសន្ន៖
ថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០១១
|
||||
ប្រទេស
|
មាស
|
ប្រាក់
|
សំរិទ្ធ
|
សរុប
|
ឥណ្ឌូណេស៊ី
|
23
|
15
|
9
|
47
|
សឺង្ហបុរី
|
8
|
7
|
8
|
23
|
ថៃ
|
6
|
9
|
9
|
24
|
វៀតណាម
|
6
|
7
|
10
|
23
|
ហ្វីលីពីន
|
3
|
2
|
6
|
11
|
ម៉ាឡេស៊ី
|
2
|
5
|
6
|
13
|
មីយ៉ាន់ម៉ា
|
0
|
3
|
2
|
5
|
ឡាវ
|
0
|
0
|
4
|
4
|
កម្ពុជា
|
0
|
0
|
1
|
1
|
ប្រុយណេ
|
0
|
0
|
0
|
0
|
ទីម័រ
|
0
|
0
|
0
|
0
|
សរុបមេដាយ
|
48
|
48
|
55
|
151
|
Friday, November 11, 2011
ចាញ់ជាលើកទី៣
សំណាងមិនចេះតែមាននោះទេសម្រាប់លោកLee ទោះបីជាលោកដឹកនាំក្រុមជម្រើសជាតិកម្ពុជាបានយ៉ាងល្អយ៉ាងណាក៏ដោយតែកូនក្រុមនៅតែចាញ់។ គេហទំព័រសារព័ត៌មានSabayបានសរសេរថា" មិនមែន១ទេ គឺ៤" មិនមែនជាការទះកំភ្លៀងលោក Lee ទេ ប៉ុន្តែគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងមួយនេះបានដឹកនាំក្រុមកម្ពុជាចាប់តាំងពីខ្លាំងរហូតដល់ខ្សោយ។ វាជាកំហុសរបស់លោកដែលមិនចេះរើសកីឡាករ?កំហុស កីឡាករ ?? កំហុសរបស់សហព័ន្ធកីឡាបាល់ទាត់??
ជាលទ្ធផលសម្រាប់ការប៉ះប្រកួតរវាងកម្ពុជាចាញ់ថៃ៤-០ទោះបីជាអ្នកចាំទីអ៊ុំ វិចិត្រដៃស្អិតយ៉ាងណាក៏ដោយ។
ជាលទ្ធផលសម្រាប់ការប៉ះប្រកួតរវាងកម្ពុជាចាញ់ថៃ៤-០ទោះបីជាអ្នកចាំទីអ៊ុំ វិចិត្រដៃស្អិតយ៉ាងណាក៏ដោយ។
១១/១១/១១ជាថ្ងៃកម្ពុជាឈ្នះថៃ?
ការប្រកួតស៊ីហ្គេមសម្រាប់ប្រភេទវិញ្ញាសារបាល់ទាត់បានឈានចូលដល់ការប្រកួតលើកទី៣ហើយសម្រាប់ក្រុមយុវជនកម្ពុជាដោយត្រូវជួបជាមួយម្ចាស់ជើងឯក១៣ជំនាន់ថៃ។
ការប្រកួត២ប្រកួតកន្លងមករបស់កម្ពុជា លើកទី១ចាញ់ម្ចាស់ផ្ទះឥណ្ឌូណេស៊ី៦-០ និងប្រកួតលើទី២ចាញ់សឹង្ហបុរី២-១(ក្រុមកម្ពុជាទទួលបានការក្រហម១ នៅចុងម៉ោងនៃការប្រកួត កីឡាករ ឃួន ឡាបូរ៉ាវី)។ សម្រាប់ក្រុមយុវជនរបស់ប្រទេសថៃទើបតែប្រកួតបាន១ប្រកួតប៉ុណ្ណោះដោយចាញ់ប្រទេសម៉ាឡេស៊ី២-១។
តើក្រុមបាល់ទាត់របស់យុវជនកម្ពុជាអាចយកឈ្នះលើយុវជនរបស់ថៃបានដែររឺទេ? ស្របពេលដែលទម្រង់លេងបច្ចុប្បន្នរបស់ថៃមានការធ្លាក់បើធៀបទៅនឹងឆ្នាំកន្លងមក។
ក្រុម A |
ប្រកួត
|
ឈ្នះ
|
ស្មើ
|
ចាញ់
|
ពិន្ទុ
|
ម៉ាឡេស៊ី
|
2
|
1
|
1
|
0
|
4
|
ឥណ្ឌូណេស៊ី
|
2
|
1
|
1
|
0
|
4
|
សឹង្ហបុរី
|
1
|
1
|
0
|
0
|
3
|
ថៃ
|
1
|
0
|
0
|
1
|
0
|
កម្ពុជា
|
2
|
0
|
0
|
2
|
0
|
ការប្រកួត២ប្រកួតកន្លងមករបស់កម្ពុជា លើកទី១ចាញ់ម្ចាស់ផ្ទះឥណ្ឌូណេស៊ី៦-០ និងប្រកួតលើទី២ចាញ់សឹង្ហបុរី២-១(ក្រុមកម្ពុជាទទួលបានការក្រហម១ នៅចុងម៉ោងនៃការប្រកួត កីឡាករ ឃួន ឡាបូរ៉ាវី)។ សម្រាប់ក្រុមយុវជនរបស់ប្រទេសថៃទើបតែប្រកួតបាន១ប្រកួតប៉ុណ្ណោះដោយចាញ់ប្រទេសម៉ាឡេស៊ី២-១។
យុវជនក្រោមអាយុ២៣ឆ្នាំកម្ពុជាប្រកួតជាមួយថៃ(១១/១១/២០១១នៅឥណ្ឌូណេស៊ី) |
តើក្រុមបាល់ទាត់របស់យុវជនកម្ពុជាអាចយកឈ្នះលើយុវជនរបស់ថៃបានដែររឺទេ? ស្របពេលដែលទម្រង់លេងបច្ចុប្បន្នរបស់ថៃមានការធ្លាក់បើធៀបទៅនឹងឆ្នាំកន្លងមក។
Wednesday, November 9, 2011
ចាញ់ជាលើកទី២
លទ្ធផលនៃការប្រកួតបាល់ទាត់ស៊ីហ្គេមនៅប្រទេសឥណ្ឌូណេស៊ី ក្រុមបាល់ទាត់កម្ពុជាចាញ់ក្រុមសឹង្ហបុរី២ទល់១ព្រមទាំងទទួលបានកាតក្រហម១សម្រាប់កម្ពុជានៅចុងម៉ោង។ គូរដំណាល់គ្នានេះដែរ វៀតណាម ឈ្នះ ទីម័រខាងកើត ២-០ មីយ៉ាន់ម៉ា ឈ្នះ ប្រុយណេ ៤-០ ម៉ាឡេស៊ី ឈ្នះ ថៃ ២-១។
បាល់ទាត់កម្ពុជាប៉ះសឹង្ហបុរី
ក្រុមបាល់ទាត់យុវជនក្រោមអាយុ២៣ឆ្នាំរបស់កម្ពុជាត្រូវជួបប្រកួតជាមួយក្រុមបាល់ទាត់យុវជនក្រោមអាយុ២៣ឆ្នាំរបស់ប្រទេសសឹង្ហបូរីដែលជាប្រកួតលើកទី២សម្រាប់ពូលA នៅព្រលប់ថ្ងៃទី៩ខែវិច្ឆិការឆ្នាំ២០១១នេះ ឯប្រទេសឥណ្ឌូណេស៊ី(ម្ចាស់ផ្ទះ) ក្នុងកម្មវិធីស៊ីហ្គេមលើកទី២៦។
ប្រកួតលើកទី១របស់ក្រុមកម្ពុជាចាញ់ឥណ្ឌូណេស៊ី៦-០ ចំណែកឯប្រកួត ប្រកួតលើកទី១របស់ក្រុមសឹង្ហបូរីបានត្រឹម០-០ជាមួយម៉ាឡេស៊ី។ គេហទំព័រSabay.com.kh នឹងធ្វើការផ្សាយបន្តរផ្ទាល់ជាអត្ថបទក្នុងពេលដំណាលជាមួយការប្រកួតនេះផងដែរ បើទោះបីជាគ្មានទូរទស្សន៍ក្នុងស្រុកមួយណាផ្សាយបន្តរផ្ទាល់ជា រូបភាពក៏ដោយ។
ជំនួបចុងក្រោយរបស់ក្រុមទាំង២ជាលទ្ធផលកម្ពុជា០-សឹង្ហបុរី៥ក្នុងកម្មវិធីAFF Suzuki cu 2010។
តើក្រុមកម្ពុជាក្រោមការដឹកនាំរបស់លោកLeeដែលជាជនជាតិកូរ៉េខាងត្បូងអាចស្ដារមុខមាត់បានដែររឺទេនៅថ្ងនេះស្របនឹងជាថ្ងៃរំលឹកឯករាជ្យជាតិកម្ពុជា???
អត្ថបទកម្ពុជាធ្លាប់ឈ្នះ សិង្ហបុរី ៣-១របស់គេហទំព័រសារព័ត៌មានសប្បាយ បានលំអិតព័ត៌មានមួយចំនួន។ សម្រាប់ដំណឹងថ្មីនឹងផ្ដល់ជូនជាបន្តរបន្ទាប់

Tuesday, November 8, 2011
កម្ពុជា០-ឥណ្ឌូណេស៊ី ៦
លទ្ធផលនៃការប្រកួតស៊ីហ្គេមលើកទី២៦នៅប្រទេសឥណ្ឌូណេស៊ីក្នុងពូលA ក្រុមយុវជនកម្ពុជាបានចាញ់យ៉ាងដំណំ ក្រោមថ្វីជើងម្ចាស់ផ្ទះរហូតដល់៦ទល់០។ ព័ត៌មានបន្ថែម ចូលអាននៅ sabay.com.kh
ដែលមានចំណងជើងថា ចាញ់ដល់៦គ្រាប់។នេះជារូបវីដេអូសង្ខេបខ្លីពីការទាត់បញ្ចូលទីសម្រាប់ការប្រកួតនៅក្នុងយូធូបhttp://www.youtube.com/watch?v=OkSPxC003vM
ដែលមានចំណងជើងថា ចាញ់ដល់៦គ្រាប់។នេះជារូបវីដេអូសង្ខេបខ្លីពីការទាត់បញ្ចូលទីសម្រាប់ការប្រកួតនៅក្នុងយូធូបhttp://www.youtube.com/watch?v=OkSPxC003vM
Monday, November 7, 2011
កុំថាឈ្នះ ស្មើក៏មិនបានផង
ជាលទ្ធផលបន្ទាប់ពីបញ្ចប់ការប្រកួតក្រុមបាល់ទាត់កម្ពុជាចាញ់ក្រុមឥណ្ឌូណេស៊ីរហូតដល់៦ទល់០។
ព័ត៌មានបន្ថែមជូននៅថ្ងៃស្អែក
ព័ត៌មានបន្ថែមជូននៅថ្ងៃស្អែក
នៅមានសង្ឃឹមអីទៀត
មិនទាន់ចប់តង់ទី១ស្រេចបាចផង ក្រុមបាល់ទាត់ប្រទេសឥណ្ឌូណេស៊ីបានលុតក្រុមជម្រើសជាតិកម្ពុជារហូតដល់ទៅ៤គ្រាប់ទល់នឹងសូន្យបាត់ទៅហើយ ក្នុងព្រឹត្តិការស៊ីហ្គេម។
វាជាការប្រកួតនៅក្នុងថ្ងៃដំបូងរបស់ក្រុមយុវជនកម្ពុជាក្នុងពានរង្វាន់នេះ ស្របពេលដែលប្រជាជននៅក្នុងប្រទេសហាក់ដូចជាគ្មានអ្វីកើតឡើងសោះ ក៏ព្រោះតែមិនមានប៉ុស្តិ៍ទូរទស្សន៍ណាមួយផ្សាយបន្តរផ្ទាល់កម្មវិធីប្រកួតនេះឡើយ។ មានអារម្មអាណិតចំពោះជនជាតិខ្មែរមួយចំនួនដែលប្រើប្រាស់ប្រព័ន្ធFacebook ហើយខំអួតប្រឆាំងនឹងជនជាតិឥណ្ឌូណេស៊ីដែលពោលថាក្នុងប្រកួតបើកឆាកនេះគេនឹងស៊ីកម្ពុជា១0-0 មានខ្លះទៀតបានបង្ហាញរូបកីឡាករកម្ពុជាដែលខ្លាំងៗដូចជា បូរ៉ាវី សុង៉ន យ៉ាទី...។ កម្ពុជាមានសំទុះបាល់ទាត់ទាបណាស់ បើធៀបទៅនឹងប្រទេសទីម័រខាងកើតដែលទើបតែបានសន្តិភាព(២០០២ពីឥណ្ឌូណេស៊ី) គេអាចយកឈ្នះប្រុយណេ និង ហ្វីលីពីន(កីឡាករមួយចំនួន រស់នៅតំបន់អឺរ៉ុប)។
វាជាកំហុសអ្នកណា?? កីឡាករ?? គ្រូបង្វឹក??? គ្មានការគាំទ្រ?? តើក្រុមកម្ពុជាអាចយកឈ្នះ រឺ ស្មើនៅក្រៅដីបានទេ??? បើប្រកួតមិត្តភាពចាញ់ប្រទេសណេប៉ាល់ក្នុងដីរបស់ខ្លួន។

កីឡាប្រចាំថ្ងៃនេះ
នៅថ្ងៃទី០៧ខែវិច្ឆិកាឆ្នាំ២០១១នេះមានព្រឹត្តិការកីឡាមួយចំនួនដែលកើតមានឡើងសម្រាប់ប្រទេសកម្ពុជា៖
-ព័ត៌មានលំអិតទាក់ទិននឹងការស្លាប់របស់កីឡាករបាល់បោះកម្ពជា
កីឡាករបាល់បោះជម្រើសជាតិឆ្នើម ផល សុភ័ស្ស បានបាត់បង់ជីវិត ភ្លាមក្រោយពីឧបទ្ទវហេតុ គ្រោះថ្នាក់ចរាចរណ៍នាយប់ថ្ងៃសុក្រសប្ដាហ៍មុនវេលាម៉ោង៦.៣០ ល្ងាច។ ហេតុការណ៍នេះបានកើតឡើងនៅលើកំណាត់ ផ្លូវជាតិលេខ១ ភូមិដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ដ កណ្ដាល នៅពេលម៉ូតូ សុភ័ស្ស ទៅបុករថយន្តមួយគ្រឿង ក្នុងដំណើរទៅកាន់ភូមិកំណើត ខេត្តព្រៃវែង។ការស្លាប់នេះត្រូវបានមន្ត្រី និងថ្នាក់នាំកីឡាប្រាប់ថា សុភ័ស្ស ចេញទៅលាឪពុកម្ដាយមុនទៅការប្រកួតកីឡា ស៊ីហ្គេម រួមទាំងយកលុយខ្លះទៅជូនអ្នកមានគុណទាំងពីរដែលខ្លួនបានទទួល ពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
កីឡាករ ផល សុភ័ស្ស កើតនៅថ្ងៃទី១៩ ខែ កុម្ភៈ ឆ្នាំ១៩៩២។សុភ័ស្ស ទើបអាយុ ១៩ឆ្នាំ មានស្រុកកំណើត នៅភូមិខ្លាំខាំ ឃុំសេនារាជឧត្ដម ស្រុកព្រះ ស្ដេច ខេត្ដព្រៃវែង។ នៅភ្នំពេញ សុភ័ស្ស ស្នាក់នៅ ផ្ទះលេខ២៣៨ ផ្លូវលេខ២៧ សង្កាត់ ទួលទំពូង២ ខណ្ឌ ចំការមន៕
-ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាត្រៀមខ្លួនប៉ះម្ចាស់ផ្ទះឥណ្ឌូណេស៊ី
ការប្រកួតបាល់ទាត់ស៊ីហ្គេមលើកទី២៦នៅប្រទេសឥណ្ឌូណេស៊ីបានចាប់ប្រកួតហើយសម្រាប់ពូលA ។ ជំនួបប្រកួតបើកឆាកនៃវគ្គជម្រុះក្នុងពូលសម្រាប់ក្រុម
កម្ពុជា ទល់ក្រុមម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី
នឹងត្រូវដល់កំណត់បើកផ្ទាំងសំពត់សហើយនៅ
វេលាម៉ោង៧ល្ងាចនេះ នៅកីឡដ្ឋាន Gelora Bung Karno Stakium
នាទីក្រុងហ្សាកាតា ខណៈប្រវត្តិសាស្ត្រជូរចត់ កម្ពុជា
ធ្លាប់រងការបំបាក់រហូតដល់១០-០ ក្រោមស្នាដៃឥណ្ឌូណេស៊ី
កាលឆ្នាំ១៩៩៥។
តារាងកម្មវិធីប្រកួតថ្ងៃនេះ
ប្រវត្តិជួបគ្នា២០លើកកន្លងមក កម្ពុជា ឈ្នះតែ២ប្រកួតប៉ុណ្ណោះ ស្របពេលដែល ឥណ្ឌូណេស៊ី ជោគជ័យ១៥ប្រកួត និងស្មើ៣ដង៕
ព័ត៌មានបន្ថែមwww.sabay.com.kh
-ព័ត៌មានលំអិតទាក់ទិននឹងការស្លាប់របស់កីឡាករបាល់បោះកម្ពជា
កីឡាករបាល់បោះជម្រើសជាតិឆ្នើម ផល សុភ័ស្ស បានបាត់បង់ជីវិត ភ្លាមក្រោយពីឧបទ្ទវហេតុ គ្រោះថ្នាក់ចរាចរណ៍នាយប់ថ្ងៃសុក្រសប្ដាហ៍មុនវេលាម៉ោង៦.៣០ ល្ងាច។ ហេតុការណ៍នេះបានកើតឡើងនៅលើកំណាត់ ផ្លូវជាតិលេខ១ ភូមិដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ដ កណ្ដាល នៅពេលម៉ូតូ សុភ័ស្ស ទៅបុករថយន្តមួយគ្រឿង ក្នុងដំណើរទៅកាន់ភូមិកំណើត ខេត្តព្រៃវែង។ការស្លាប់នេះត្រូវបានមន្ត្រី និងថ្នាក់នាំកីឡាប្រាប់ថា សុភ័ស្ស ចេញទៅលាឪពុកម្ដាយមុនទៅការប្រកួតកីឡា ស៊ីហ្គេម រួមទាំងយកលុយខ្លះទៅជូនអ្នកមានគុណទាំងពីរដែលខ្លួនបានទទួល ពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
កីឡាករ ផល សុភ័ស្ស កើតនៅថ្ងៃទី១៩ ខែ កុម្ភៈ ឆ្នាំ១៩៩២។សុភ័ស្ស ទើបអាយុ ១៩ឆ្នាំ មានស្រុកកំណើត នៅភូមិខ្លាំខាំ ឃុំសេនារាជឧត្ដម ស្រុកព្រះ ស្ដេច ខេត្ដព្រៃវែង។ នៅភ្នំពេញ សុភ័ស្ស ស្នាក់នៅ ផ្ទះលេខ២៣៨ ផ្លូវលេខ២៧ សង្កាត់ ទួលទំពូង២ ខណ្ឌ ចំការមន៕
-ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាត្រៀមខ្លួនប៉ះម្ចាស់ផ្ទះឥណ្ឌូណេស៊ី
ពូលA |
តារាងកម្មវិធីប្រកួតថ្ងៃនេះ
ម៉ោង | ពូល | ប្រកួត | កីឡាដ្ឋាន |
១៦ :០០ |
A
|
សិង្ហបុរី Vs ម៉ាឡេស៊ី | Gelora Bung Karno Stadium |
១៩ :០០ | ឥណ្ឌូណេស៊ី Vs កម្ពុជា | Gelora Bung Karno Stadium |
ប្រវត្តិជួបគ្នា២០លើកកន្លងមក កម្ពុជា ឈ្នះតែ២ប្រកួតប៉ុណ្ណោះ ស្របពេលដែល ឥណ្ឌូណេស៊ី ជោគជ័យ១៥ប្រកួត និងស្មើ៣ដង៕
ព័ត៌មានបន្ថែមwww.sabay.com.kh
Sunday, November 6, 2011
បាល់ទាត់ទៅមុន
ក្រុមបាល់ទាត់យុវជនក្រោមអាយុ២៣ឆ្នាំជម្រើសជាតិកម្ពុជាបានចាកចេញពីមាតុភូមិកម្ពុជាកាលពីព្រឹកថ្ងៃទី៥ខែវិច្ឆិការនេះដើម្បីទៅប្រកួតបាល់ទាត់យុវជនអាស៊ីអាគ្នេយ៍(ស៊ីហ្គេម)នៅប្រទេសឥណ្ឌូណេស៊ី។ ក្នុងចំណោមកីឡាទាំង២០ប្រភេទមានតែក្រុមកីឡាបាល់ទាត់ដែលចេញទៅប្រកួតមុនគេ។ ព័ត៌មានបន្ថែមសូមចូលទៅSabay.com.kh
Saturday, November 5, 2011
កីឡាករបាល់បោះខ្មែរទទួលមរណភាព
ស្របពេលដែលកីឡាបាល់បោះកម្ពុជាមានការរីកចំរើន កីឡាករបាល់បោះឆ្នើមមួយរូប ក្នុងក្រុមជម្រើសជាតិកម្ពុជា
ដែលមានឈ្មោះថា ផល សុភ័ស្ស
បានទទួលមរណភាពយប់មិញដោយសារតែគ្រោះថ្នាក់ចរាចរណ៍។ឧបទ្ទវហេតុនេះបានកើតឡើងនៅយប់មិញនៅលើកំណាត់ផ្លូវជាតិលេខ១
ក្នុងភូមិសាស្ត្រស្រុកកៀនស្វាយ។ តែមូលហេតុនៃគ្រោះថ្នាក់នេះ
Sabay មិនទាន់ទទួលបានព័ត៌មានច្បាស់នៅឡើយ។កីឡាករ ផល សុភ័ស្ស កើតនៅថ្ងៃទី១៩ ខែ កុម្ភៈ ឆ្នាំ១៩៩២។ សុភ័ស្ស
មានកម្ពស់ ១.៩២ ម៉ែត្រនិងទម្ងន់៨៥គីឡូក្រាម។
ចំណែកកម្រិតសិក្សាវិញត្រឹមថ្នាក់វិទ្យាល័យ។ព័ត៌មានបន្ថែម Sabay
នឹងផ្ដល់ជូនបន្ថែមក្រោយពីដឹងពីមូលហេតុនៃគ្រោះថ្នាក់នេះ។
សូមអរគុណ។ អត្ថបទរបស់គេហទំព័រSabay.com.khទាក់ទងនឹងបាល់បោះកម្ពុជា មាន៖
-អន្តរជាតិចាប់អារម្មណ៍បាល់បោះខ្មែរ
-កីឡាករបាល់បោះខ្មែរឆ្នើមទទួលមរណភាព
រូបថត និង អត្ថបទ មួយផ្នែករបស់គេហទំព័រSabay.com.kh
-អន្តរជាតិចាប់អារម្មណ៍បាល់បោះខ្មែរ
-កីឡាករបាល់បោះខ្មែរឆ្នើមទទួលមរណភាព
ផល សុភ័ស្ស ពាក់អាវលេខ៥ |
Friday, November 4, 2011
អត្ថបទព័ត៌មានកីឡាសំខាន់ៗ
តាមការគ្រោងទុកក្រុមបាល់ទាត់កម្ពុជានឹងចាកចេញទៅប្រទេសឥណ្ឌូណេស៊ីនៅថ្ងៃស្អែកដើម្បីចូលរួមប្រកួតស៊ីហ្គេមលើកទី២៦។ បន្តរទៅទៀតនេះសូមបង្ហាញអំពីអត្ថបទព័ត៌មានកីឡាសំខាន់ៗប្រចាំថ្ងៃនេះ គេហទំព័រសប្បាយ ៖
-Lee រងការរិះគន់ពីបណ្ដាសារព័ត៌មាន
-សិក្សាវិន័យនិងសីលធម៌មុនចាកចេញ
-គឹមផាន ទាមទារបញ្ជីចាស់ពី ចាន់វេត
-ខ្មែរ-បារំាងពីររូបចង់បានមេដាយ
-អ្នកជាប់ អ្នកធ្លាក់មុខដដែលៗ
-Lee រងការរិះគន់ពីបណ្ដាសារព័ត៌មាន
-សិក្សាវិន័យនិងសីលធម៌មុនចាកចេញ
-គឹមផាន ទាមទារបញ្ជីចាស់ពី ចាន់វេត
-ខ្មែរ-បារំាងពីររូបចង់បានមេដាយ
-អ្នកជាប់ អ្នកធ្លាក់មុខដដែលៗ
Thursday, November 3, 2011
បាល់ទាត់កម្ពុជាជួបម្ចាស់ផ្ទះថ្ងៃដំបូង
ក្រុមបាល់ទាត់យុវជនក្រោមអាយុ២៣ឆ្នាំរបស់កម្ពុជាត្រូវជួបប្រកួតជាមួយក្រុមយុវជនរបស់ប្រទេសឥណ្ឌូណេស៊ីដែលជាម្ចាស់ផ្ទះនៅវេលាម៉ោង១៩.00ល្ងាច ថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០១១ខាងមុខនេះក្នុងកម្មវិធីស៊ីហ្គេម២០១១។ ព័ត៌មានបន្ថែម
Wednesday, November 2, 2011
បាល់បោះកម្ពុជាមុន Sea game
ក្រុមបាល់បោះជម្រើសជាតិកម្ពុជាបានចេញទៅប្រកួតនៅប្រទេសចិនក្នុងកម្មវិធីពានរង្វាន់បាល់បោះចិន-អាស៊ាន(China-ASEAN Basketball Invitational Tournament) កម្ពុជាស្ថិតក្នុងពូល B រួមជាមួយ ម៉ាកាវ ក្រុម
Guangxiរបស់ម្ចាស់ផ្ទះចិន ក្រុមហាណូយរបស់វៀតណាម និង តៃវ៉ាន់។
ចំណែកពូល A វិញផ្សំឡើងដោយ ក្រុម Pingguoរបស់ម្ចាស់ផ្ទះចិន
ម៉ាឡេស៊ី ឡាវ ហុងកុង សិង្ហបុរី និង មីយ៉ាន់ម៉ា។ ចាប់ពីថ្ងៃទី២៥ដល់២៩ខែតុលាឆ្នាំ២០១១។
កម្ពុជាយកឈ្នះម៉ាកាវ ៧៧-៦៥ បន្ទាប់មកចាញ់ម្ចាស់ផ្ទះ Guangxi ៦២-៧២ មុននឹងត្រលប់មករកជ័យជម្នះលើក្រុមហាណូយរបស់វៀតណាម ៩០-៧២។ ក្នុងការប្រកួតជុំចុងក្រោយនៃពូល B កម្ពុជាចាញ់តៃវ៉ាន់ក្នុងពិន្ទុ ៩៦-១០៣ ដែលធ្វើឲ្យកម្ពុជាខកខានមិនបានឡើងដល់វគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រ ។ ក្នុងការប្រកួតលើកទី៥របស់ខ្លួននៅប្រទេសចិននោះ កម្ពុជាបានជួបបរាជ័យលើកទី២ ក្នុងពិន្ទុ ៨២-៨៩ ក្រោមថ្វីដៃ ហុងកុង។ នាំឲ្យការប្រកួតចុងក្រោយ ដោយក្រុមបាល់បោះជម្រើសជាតិកម្ពុជាបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៧ បន្ទាប់ពីយកឈ្នះម៉ាកាវ ៧០-៦៩។ ត្រឹមតែ២ប្រកួតប៉ុណ្ណោះលោកAustin Koledoyeគ្រូបង្វឹកក្រុមកម្ពុជាបានត្រឡប់មកពីចិន ដើម្បីដឹកនាំក្រុមបាល់ទះស្ត្រីរបស់សាលាឯកជនមួយ ដោយទុកឲ្យកូនក្រុមនៅឯការ។
ចំណាត់ថ្នាក់សរុបគឺ ម៉ាឡេស៊ីលេខ១ Guangxi(ចិន) លេខ២ សិង្ហបុរីលេខ៣
តៃវ៉ាន់លេខ៤ Pingguo(ចិន)លេខ៥ ហុងកុងលេខ៦ កម្ពុជាលេខ៧ ម៉ាកាវលេខ៨
ហាណូយ(វៀតណាម)លេខ៩ មីយ៉ាន់ម៉ាលេខ១០ និងឡាវ
បិទគូទក្នុងចំណាត់ថ្នាក់លេខ១១។
មុនចាកចេញប្រកួតនៅប្រទេសចិនក្រុមបាល់បោះកម្ពុជាបានប្រកួតជាមួយក្រុមហូជីមិញ (វៀតណាម) ក្នុងជើងទី១ថ្ងៃទី២២ខែតុលាឈ្នាំ២០១១ ក្រុមកម្ពុជាចាញ់ក្នុងលទ្ធផល៧១ ទល់ ៧៤ ដល់ថ្ងៃបន្ទាប់សម្រាប់ជើងទី២កម្ពុជាឈ្នះ ៩៥-៨១។
កម្ពុជាយកឈ្នះម៉ាកាវ ៧៧-៦៥ បន្ទាប់មកចាញ់ម្ចាស់ផ្ទះ Guangxi ៦២-៧២ មុននឹងត្រលប់មករកជ័យជម្នះលើក្រុមហាណូយរបស់វៀតណាម ៩០-៧២។ ក្នុងការប្រកួតជុំចុងក្រោយនៃពូល B កម្ពុជាចាញ់តៃវ៉ាន់ក្នុងពិន្ទុ ៩៦-១០៣ ដែលធ្វើឲ្យកម្ពុជាខកខានមិនបានឡើងដល់វគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រ ។ ក្នុងការប្រកួតលើកទី៥របស់ខ្លួននៅប្រទេសចិននោះ កម្ពុជាបានជួបបរាជ័យលើកទី២ ក្នុងពិន្ទុ ៨២-៨៩ ក្រោមថ្វីដៃ ហុងកុង។ នាំឲ្យការប្រកួតចុងក្រោយ ដោយក្រុមបាល់បោះជម្រើសជាតិកម្ពុជាបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៧ បន្ទាប់ពីយកឈ្នះម៉ាកាវ ៧០-៦៩។ ត្រឹមតែ២ប្រកួតប៉ុណ្ណោះលោកAustin Koledoyeគ្រូបង្វឹកក្រុមកម្ពុជាបានត្រឡប់មកពីចិន ដើម្បីដឹកនាំក្រុមបាល់ទះស្ត្រីរបស់សាលាឯកជនមួយ ដោយទុកឲ្យកូនក្រុមនៅឯការ។
លទ្ធផលកម្ពុជា-ម៉ាកាវ(ចិន) |
ក្រុមបាល់បោះជម្រើសជាតិកម្ពុជា(ឯកសណ្ឋានខៀវ)២០០១ |
ក្រុមបាល់បោះជម្រើសជាតិកម្ពុជា(ឯកសណ្ឋានពណ៌ស)២០០១ |
Coach Austin Koledoye |
មុនចាកចេញប្រកួតនៅប្រទេសចិនក្រុមបាល់បោះកម្ពុជាបានប្រកួតជាមួយក្រុមហូជីមិញ (វៀតណាម) ក្នុងជើងទី១ថ្ងៃទី២២ខែតុលាឈ្នាំ២០១១ ក្រុមកម្ពុជាចាញ់ក្នុងលទ្ធផល៧១ ទល់ ៧៤ ដល់ថ្ងៃបន្ទាប់សម្រាប់ជើងទី២កម្ពុជាឈ្នះ ៩៥-៨១។
ការប្រកួតមុនស៊ីហ្គេមជាមួយក្រុមហូជីមិញ |
កីឡាករ ពែក-មិត្ត(មកពីអាមេរិក) |
កីឡាករ ថាច់-ប៊ុនរដ្ឋ(មកពីស៊ុយអែត) |
ភឿន-សំអឿន(មកពីអាមេរិក) |
Subscribe to:
Posts (Atom)